Header Ads

មិនដឹងជាគាត់បើកឡានយ៉ាងម៉េចទេ បានទៅរេចង្កួតទៅបុកស្ត្រីម្នាក់ស្លាប់ និងក្មេងអាយុ២ឆ្នាំកំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ

ព្រៃវែង​៖ មានហេតុការណ៍​មួយបានកើតឡើងកាលពី​រសៀល​ថ្ងៃទី​១៦​ ខែកុម្ភៈ ​ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ​ស្ថិតក្នុង​ភូមិ​ស្វាយ​អាត់​ ឃុំជ្រៃ​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ វេលាម៉ោង​ ១៤​ និង​ ៣០ ​នាទី​។ ដោយយស្ត្រី​វ័យ​២១ ​ឆ្នាំ​ស្លាប់​នៅនឹងកន្លែង​ និង​ក្មេងស្រី​អាយុ​២​ឆ្នាំ​ រងរបួស​ធ្ងន់​មិនដឹង​ស្លាប់​ឬ​រស់​ បន្ទាប់ពី​រថយន្ត​ហាយ​ឡែន​ឌ័រ មួយគ្រឿង​ បើក​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បុក​រះ​ចំ​ជនរងគ្រោះ​កំពុង​អង្គុយ​លក់ដូរ​ ហើយ​បន្ត​ទៅបុក​ម៉ូតូ និង​ជញ្ជាំង​ផ្ទះ​រៀប​ឥដ្ឋ​ធ្លុះ​ដល់​ក្នុងផ្ទះ​ថែមទៀត។


បើតាមប្រភព​ពី​កន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា ​នៅមុន​ពេល​កើត​ហេតុ ​គេ​បាន​ឃើ​ញ​រថយន្ត​១​គ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័រ​ ព​ណ៌ស​ ពាក់​ស្លាក​លេខ ​២R,៧៩៩២ បើកបរ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​កើ​ត​ទៅ​លិច​ លុះ​មកដល់​ចំណុច​កើតហេតុ ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពី​លើ​ថ្នល់ និង​បុក​រះ​ចំ​ស្ត្រី​ម្នាក់​ឈ្មោះ​ ភាន់ ស៊ិក​ ភេទ​ស្រី​ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាង​លើ ដែល​កំពុង​អង្គុយ​លក់ដូរ​បណ្តាលឱ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ និង​កូនស្រី​ឈ្មោះ​ សឿន សូ​ ភេទ​ស្រី អាយុ​២​ឆ្នាំ រងរបួស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​រថយន្ត​បាន​បន្ត​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ C១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ព្រៃវែង​ ១L,៦៣៣៤​ ដែលមាន​ម្ចាស់​ឈ្មោះ​ ឯក សុខ​ឃា ​ភេទ​ស្រី​ អាយុ៤៤​ឆ្នាំ​ ​រស់នៅក្នុង​ឃុំខាង​លើ។


ប្រភព​ដដែលបានបន្តទៀតថា រថយន្ត​បាន​បន្តទៅបុក​​ជញ្ជាំង​​ឥដ្ឋ​ផ្ទះ​របស់​ពលរដ្ឋ​ឈ្មោះ ​កែវ វិចិត្រ ​ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ បណ្តាលឱ្យ​ធ្លុះ​ចូលក្នុង​ផ្ទះ ​តែ​សំណាង​មិនបាន​បុក​ម្ចាស់ផ្ទះ​ណា​ម្នាក់​នោះទេ​។​សមត្ថកិច្ច​បាន​ឱុ្យដឹងទៀតថា ​អ្នក​បើកបរ​រថយន្ត​បង្កខាង​លើមានឈ្មោះ ​ទេស ចាន់​ថ​ល់ ​ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ ភូមិ​ម៉ា​ស៊ី​ន​ទឹក ​ឃុំនឹង​ ស្រុក​មេ​មុត ​ខេត្ត​ត្បូងឃ្មុំ ​និងមាន​រួមដំណើរ​ជាមួយប្រពន្ធផងដែរ​។


ក្រោយ​កើតហេតុ ​សមត្ថកិច្ច​បាន​បញ្ជូន​កុមារ​រងគ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ ចំណែក​រថយន្ត​និង​អ្នក​បើកបរ​យក​ទៅ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ដើម្បី​ចាត់ការ​តាមច្បាប់៕








No comments