ពិតជាមិនដែលដឹងសោះពីមុនមកថាតម្លៃខ្លួនរបស់លោក ព្រាប សុវត្ថិ គ្រាន់តែឡើងឆាកទូរទស្សន៍ក៏នៅថ្លៃកប់ដែរ
បើតាមប្រភពពីអ្នករៀបចំកម្មវិធីកម្សាន្តនៅទូរទស្សន៍ក្នុងស្រុកមួយបានឲ្យដឹងថា ព្រាប សុវត្ថិ មានតម្លៃខ្លួនខ្ពស់ដល់ទៅជាង ៣០០០ដុល្លារអាមេរិកឯណោះ សម្រាប់ការឡើងច្រៀងកម្មវិធីតន្ត្រីផ្សាយផ្ទាល់របស់ទូរទស្សន៍ ដែលតម្រូវឲ្យលោកច្រៀងប្រមាណ ៤-៥បទ។ តម្លៃខាងលើ គឺខុសគ្នានឹងការចេញច្រៀងតាមបណ្ដាខុនសឺតនៅតាមខេត្ត ដែលមានចន្លោះពី ៤ ៥០០ ទៅ ៥ ០០០ដុល្លារ តាមជិត ឆ្ងាយ។
ហើយប្រភពដដែលបានបន្តទៀតថា តារាចម្រៀងល្បីៗផ្សេងទៀត បានបែងចែកថា ការឡើងតន្ត្រីផ្សាយផ្ទាល់របស់ទូរទស្សន៍តម្លៃផ្សេង និងតម្លៃសម្រាប់ឡើងខុតសឺតតាមខេត្ត គឺផ្សេងដែរ ប៉ុន្តែទាបជាង ព្រាប សុវត្ថិ។ និយាយពី កំពូលតារាចម្រៀងរូបនេះ តាមប្រភពដដែល តម្លៃពលកម្ម អាចបន្ថយតិចតួចតាមភាពជិតស្និទ្ធនៃភាគីទាំងពីរ។
“តម្លៃខ្លួនគាត់គឺប៉ុណ្ណឹងហើយ តែអាចចុះខ្លះដែរ តាមភាពជិតស្និទ្ធ ដូចកន្លងមក ខ្ញុំធ្លាប់ហៅគាត់ឡើងកម្មវិធីខ្ញុំ គាត់ថា បើសម្រាប់អូនឯងបង យកតែក្រោម៣០០០អីទេ។ និយាយទៅ ឡើងតន្ត្រីទូរទស្សន៍ និងខុនសឺតតាមខេត្ត តម្លៃខ្លួនគាត់ខុសពីអ្នកផ្សេងឆ្ងាយ"។ ប្រភព បញ្ជាក់បន្ថែម។
បើទោះជាយ៉ាងនេះក្ដី តម្លៃពលកម្មរបស់លោក ព្រាប សុវត្ថិ ក្នុងតួលេខខាងលើ នៅតែមានសន្ទស្សន៍ខ្ពស់ជាងតារាផ្សេងៗទៀតដាច់ឆ្ងាយ។ ប្រភពកំបាំងមុខ ប្រាប់ទៀតថា សម្រាប់ឡើងកម្មវិធីតន្ត្រី(កម្មវិធីរបស់ទូរទស្សន៍ផ្ទាល់ មិនមែនខុនសឺតតាមខេត្ត) របស់ទូរទស្សន៍ តារាមិនសូវល្បី ចាប់ពីជាង ១០០ដុល្លារទៅ។ ដោយឡែកអ្នកល្បី ក្នុងលំដាប់ជាមួយ ព្រាប សុវត្ថិ ដែរ គឺប្រមាណ ១ ០០០ ទៅ ១ ៥០០ដុល្លារអាមេរិកប៉ុណ្ណោះ។
ដោយសាររាំងស្ទះលើតម្លៃខ្លួនខ្ពស់បែបនេះហើយ ទើបប្រភពបន្តថា គេកម្រឃើញតារាចម្រៀងកូន៣រូបនេះ មានមុខឡើងឆាកតន្ត្រីទូរទស្សន៍ផ្សេងណាស់ ក្រៅតែពីទូរទស្សន៍ហង្សមាស ដែលជាទ្រនំរឹងមាំរបស់ខ្លួន។ ចំណុចនេះ ក៏ព្រោះថា ទូរទស្សន៍នានា ពិបាកនឹងទប់ទល់នឹងការចំណាយលើតម្លៃខ្លួនតារាល្បីឈ្មោះជាង ១ទសវត្សរ៍រូបនេះណាស់៕

Post a Comment