Header Ads

ក្តៅៗ!!! កម្ពុជាមានថ្ងៃឈប់សម្រាកសាធារណៈ១ថ្ងៃទៀតហើយ គឺ ថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ដោយសារតែ...

​ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំជា «ទិវាជាតិនៃការចងចាំ» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ នៃប្រទេសកម្ពុជា។


បើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មានក្នុងស្រុកមួយទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បញ្ជាក់ថា ទិវានេះការរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។


ទិវាជាតិនៃការចងចាំនេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ ហើយប្រជាពលរដ្ឋគ្រប់រូប ត្រូវបានផ្ដល់ឱកាសឲ្យរៀបចំពិធីតាមជំនឿ សាសនា ឬទំនៀមទម្លាប់របស់ខ្លួន។

សូមអានអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖


















No comments