Header Ads

ឪពុកម្តាយគ្រប់រូបគួរប្រុងប្រយ័ត្ន ដើម្បីជៀសវាងជួបរឿងស៊យដូចក្មេងស្លាប់ម្នាក់នេះ

​ព្រៃវែង​ ៖ ក្មេងប្រុស​អាយុ​បួនឆ្នាំ​ម្នាក់​ ត្រូវបាន​ចរន្ត​ភ្លើង​ឆក់​ស្លាប់​ភ្លាមៗ​ បន្ទាប់ពី​ជីដូន​ទុក​ព្រី​ភ្លើ​ងចោល​ ហើ​យ​ត្រូវ​ក្មេងប្រុស​នោះ​លូក​ចង្អុល​ដៃ​ចូល​បណ្តាលឱ្យ​ឆក់​។ ​ហេតុការណ៍​​ក្មេងប្រុសត្រូវអគ្គិសនីឆក់ស្លាប់​ខាង​លើ បាន​បង្កការ​ភ្ញាក់​ផ្អើ​លកាលពី​ថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨ វេលា​ម៉ោង​ ១៧ ​និង ​៤៥ ​នាទី ​នៅក្នុង​ភូមិ​ព្រែក​ចំប៉ា ​ឃុំមេស​ប្រ​ចាន់ ​ស្រុក​ពារាំង​ ខេត្តព្រៃវែង​។​


សមត្ថកិច្ច​បានឱ្យ​ដឹងថា​ ក្មេង​ប្រុសរងគ្រោះ​ខាង​លើមានឈ្មោះ ​ហី ហ័ន ភេទ​ប្រុស ​អាយុ​៤​ឆ្នាំ​ រស់នៅ​ជាមួយ​ជីដូន​ក្នុងភូមិ​ឃុំ​កើ​ត​ហេតុ​ខាង​លើ។ ​នៅ​មុនពេល​កើត​ហេតុ​ គឺ​ជីដូន​ជនរងគ្រោះបានដាក់​ព្រី​ភ្លើង​ចោល​ បន្ទាប់មក​ចៅប្រុសរ​ង​គ្រោះ​បាន​យក​ឌុយ​ទៅ​ដោត​ ក៏ចូលម្រាមដៃ​ចង្អុលទៅក្នុង​ព្រី​ភ្លើ​ង​ដែលមាន​ចរន្ត​បណ្តាលឱ្យ​ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។


​សមត្ថកិច្ច​បានបញ្ជាក់​ថា ​ឪពុក​ម្តាយ​ក្មេងរងគ្រោះ​មិន​នៅជាមួយជនរងគ្រោះឡើយ ​គឺ​ពួកគាត់បានចេញ​ទៅរក​ស៊ីនៅឯ​ខេត្ត​ប៉ៃលិន​ឯណោះ​។​ ទាំងនេះ​គឺជា​ការ​ធ្វេស​ប្រ​ហែស​របស់​អាណាព្យាបាល ​ដូចនេះ​សូម​បង​ប្អូ​នប្រជាពលរដ្ឋ​មេត្តា​ប្រុង​ប្រ​យ័ត្ន​ឱ្យមែនទែន​ កុំទុក​ព្រី​ភ្លើងដែលមាន​ចរន្ត​ភ្លើងឱ្យ​នៅ​រញ៉េរញ៉ៃ ​ដែល​ក្មេង​អាច​លូក​ដល់ឱ្យ​សោះ​ ដើម្បី​ជៀសវាង​កុំ​ឱ្យ​មានដូច​ករណី​ខាង​លើ​៕​






No comments