Header Ads

សូមអបអរសារទរដល់គាត់ទាំងពីរផង!!! ទីបំផុត នាយ ចយ ពិតជានឹងចែកធៀបការមែន

មានមនុស្សជាច្រើនធ្លាប់បានស្គាល់រួចមកហើយពីចំណងស្នេហារបស់នាយចយ និងដៃគូរបស់គាត់នោះ។​ ចាប់តាំងពីពួកគាត់ទាំងពីរស្គាល់គ្នាមក ពីមួយថ្ងៃទៅមួយថ្ងៃហាក់ដូចជាមានភាពល្អប្រសើរឡើង ព្រមជាមួយភាពផ្អែមល្ហែមផងដែរ។ ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះគូស្នេហ៍ទាំងពីរក៏ធ្លាប់បានបង្ហោះនូវរូបថត Pre-Wedding ជាច្រើនសន្លឹកផងដែរ។


បន្ទាប់ពីឃើញនាងបានបង្ហោះរូបជាច្រើនរួចមកក៏មានមិត្តជាច្រើនបានបង្ហាញនូវក្តីរីករាយជំនួស ព្រមជាមួយការជូនពរជាច្រើនដោយឲ្យពួកគេស្រឡាញ់គ្នាជារៀងរហូត កុំជួបរឿងអាក្រក់អ្វីឡើយក្នុងឆាកជីវិត។ បើមើលទៅមិត្តរបស់នាយចយ ក៏ដូចជាដៃគូររបស់គាត់ហាក់មានការគោរពស្រឡាញ់គ្នាខ្លាំងណាស់ ដោយពុំមាននរណាម្នាក់ច្រណែន រឺប្រើពាក្យអ្វីមិនសមរម្យចំពោះអ្នកទាំងពីរឡើយ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថារូបភាពដែលទំនងជារូបភាព Pre-Wedding មួយនេះស្អាតប៉ុណ្ណានោះ សូមទៅមើលទាំងអស់គ្នា។


ចំណែកថ្ងៃនេះផងដែរអ្វីៗពិតជាបានលាតត្រដាងការពិតហើយនូវថ្ងៃមង្គលការបស់នាយចយ ដោយក្នុងនោះដៃគូរបស់ចយបានសរសេរសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនដែលឈ្មាះ Kwan Dii Kwan Dii បានរៀបរាប់ថា៖
"ជិតដល់ងៃហេីយ ត្រៀមៗmy fri Mak Om ចៅពៅ ប៉ារួត Yu Ki Jë Sa Ozaka Pretty So Vandy កែ បូតា Chīīvv Häk Ūñ Sōkhā Mā Lōvē bro Sumeng b អុីឡា-ដាវីន . Happy happy 🤗😍😘😁"។


បើតាមមើលធៀបការដែលពួកគេរៀបនឹងហៅភ្ញៀវគឺបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងរៀបការនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រមទាំងទទួលទានអាហារជុំគ្នានៅពេលល្ងាច នៅវិមានពិភពថ្មីសែនសុខ អគារ D ផងដែរ៕













































No comments