ស្មានតែនិយាយលេង តាមពិតមានមែន!!! មិត្តនារីណាធុញជាមួយប្រុសៗអាចទៅកោះមួយនេះបាន
បើយោងតាមការចេញផ្សាយពីសារព័ត៌មានមួយឈ្មោះ Fox News នៅថ្ងៃនេះតែម្តង នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានចុះផ្សាយនូវរឿងដែលប្លែកសឹងតែមិនដែលដឹងពីមុនមក ដោយនៅខែកក្កដាឆ្នាំ ២០១៨ខាងមុខ សម្ព័ន្ធក្រុមហ៊ុន SuperShe របស់ប្រទេសហ្វាំងឡង់ នឹងបើកតំបន់កំសាន្តមួយមានឈ្មោះថាកោះ SuperShe។ ដូចនេះប្រសិនបើមិត្តនារីៗដែលធ្លាប់ប្រាថ្នាចង់ដើរលេង នៅតំបន់ណាដែលគ្មានបុរស ក្តីសុបិន្តមួយនេះនឹងក្លាយជាការពិតហើយ។
រមណីយដ្ឋាននេះ ស្ថិតនៅដែនកោះ នៃសមុទ្របាល់ទិច នៃប្រទេសហ្វាំងឡង់ ដែលត្រូវបានស្ថាបនិកបង្កើតវាឡើង ដោយគិតទៅលើប្រណិតភាព និង សុខមាលភាពសម្រាប់ស្ត្រី។ អ្នកស្រី Kristina Roth ស្ថាបនិក SuperShe បាននិយាយថា "នៅពេលមានបុរសគួរឲ្យស្រលាញ់ម្នាក់ ស្រ្តីនឹងបន្ថែមក្រែម។ គំនិត [របស់ SuperShe] គឺថា ផ្តោតលើខ្លួនរបស់អ្នក កុំព្យាយាមតុបតែងនូវគ្រឿងសម្អាង"។
អ្នកស្រីបន្ថែមថា អ្នកស្រី ក៏ចេះស្រលាញ់មនុស្សប្រុសដែរ បើទោះជាគោលការណ៍រមណីយដា្ឋនអ្នកស្រីមិនទទួលភ្ញៀវបុរសក៏ដោយ ហើយអ្នកស្រីគ្មានបញ្ហាជាមួយបុរសទេ គ្រាន់តែចង់ឲ្យកោះអ្នកស្រីក្លាយជាទីកន្លែងដែលមនុស្សស្រីអាចស្រលាញ់ខ្លួនគេ ជាងតុបតែងរបស់ដែលមិនមែនជារបស់ខ្លួនឯងប៉ុណ្ណោះ។
យោងតាមផែនការកោះនេះទំហំ ៨,៤ ហិកតា មានកន្លែងស្នាក់នៅ ១០កន្លែងដាច់ៗពីគ្នា។ ក្រៅពីនេះ មានកន្លែងស្ប៉ា កន្លែងហាត់យូហ្គា ផ្ទះបាយ និង កន្លែងហាត់ប្រាណផងដែរ ដែលតម្លៃនៃការស្នាក់នៅប្រភពខាងលើមិនទាន់បានបញ្ជាក់នៅឡើយ៕

Post a Comment