សាហាវណាស់!!! សម្លាប់ស្ត្រីម៉ាស្សា ជាកូនប្រសារ មេបញ្ជាការរងអាវុធហត្ថខេត្តកែប ក្រោយជនល្មើសប៉ុនប៉ងរំលោភមិនសម្រេច
កែប៖ មានករណីដ៏រន្ធត់មួយបានកើតឡើងប៉ះចំ ស្ត្រីម៉ាស្សាជាកូនប្រសាររបស់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ត្រូវឃាតកសម្លាប់ បន្ទាប់ពីបង្ខំរួមភេទមិនបានសម្រេច ។ អំពើឃាតកម្មនេះ កើតឡើងកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ នៅក្នុងបន្ទប់ហាងម៉ាស្សាយីហោ "លីដា ខ្មែរម៉ាស្សា" នៅផ្សារក្តាម ក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ។
ជនរងគ្រោះឈ្មោះ លុច គាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាអ្នកម៉ាស្សា ជាកូនប្រសាររបស់មេបញ្ជាការរងអាវុធហត្ថខេត្តកែប និងមានស្វាមីឈ្មោះ ប៉ក់ សួនវិបុល អាយុ២៧ឆ្នាំ មុខរបរជាកសិករ ហើយមានកូនស្រីម្នាក់ទើបតែអាយុ៨ខែប៉ុណ្ណោះ។ ជនរងគ្រោះរូបនេះ ត្រូវបានជនល្មើសប៉ុនប៉ងរំលោភ តែរំលោភមិនបានសម្រេចក៏ស្លាប់ចោលតែម្តង។
ពាក់ព័ន្ធករណីនេះ មន្ត្រីនគរបាលកំពុងស្រាវជ្រាវបន្ត ដោយសហការជាមួយ កម្លាំងនគរបាលសន្តិសុខផ្ទៃក្នុង ជាមួយស្នងការនគរបាលខេត្តកំពត និងជាមួយនាយកដ្ឋាននគរបាលយុត្តិធម៌ ដើម្បីស្វែងរកចាប់ជនល្មើស៕

Post a Comment