ក្តៅៗ!!! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ្ញារិទ្ធ ដាក់ប៉ុន្មានម៉ាត់នេះមក តើគួរឆ្លើយយ៉ាងម៉េច? រឿង ខារ៉ាអូខេColoso ដែលគេបិទ
នៅមុននេះបន្តិច ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារមួយគួរយកមកពិចារណា ទាក់ទងរឿងខារ៉ាអូខេមួយកន្លែងដែលទើបសមត្ថកិច្ចទើបបិទថ្មីៗនេះ ដោយក្នុងនោះលោកមានការមិនពេញចិត្តនូវចំនុចដែលភ្ញៀវជាអ្នកធ្វើខុសសោះ បែរជាគេបិទហាងទាំងមូលទៅវិញ។ ក្នុងនោះផងដែរលោកបានបញ្ជាក់យ៉ាងច្បាស់ក្នុងហ្វេសប៊ុកផ្លូវការណ៍របស់លោកបន្ថែមទៀថា៖
"សូមទោសជាមុនដែលមាត់ខ្ញុំទទួលទានអំបិល ប្រហុក ហេតុនេះចេះតែរពិសមាត់ ។ យើងតែងប្រាប់ប្រជាជនថា កុំខឹងគោវាយរទេះ ពោលគឺបុគ្គលម្នាក់ធ្វើខុសតែមកស្អប់រាជរដ្ឋាភិបាលនោះមិនត្រូវទេ ។ តែដល់ភ្ញៀវធ្វើខុសនៅក្នុងហាង អ្នកខុសអត់មានទោស តែបិទហាងទាំងមូល ។ ណឹងមិនយើងប្រាប់រាស្ត្រផ្សឹង តែយើងធ្វើផ្សេង ?"
គួរបញ្ជាក់ឡើងវិញផងដែរថា ខារ៉ាអូខេមួយកន្លែង ដែលមាន យីហោ Coloso (កូលូសូ) ទីតាំងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យបិទទ្វារ ជាបណ្ដោះអាសន្ន ក្រោយបែកធ្លាយ មាននារីបម្រើការ ក្នុងខារ៉ាអូខេមួយនេះ បញ្ចេញចង្វាក់រាំ ដោះសម្លៀកបំពាក់ ល្វែងលើ នៅវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨៕

Post a Comment