អតីតបេក្ខជន Cambodian Idol នាង ប្រាក់សុគន្ធ ចេញ Original Song មួយនេះឡើងល្បីបាត់ (មានចម្រៀង)
កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់ នាង ប្រាក់សុគន្ធ បានបង្ហោះចម្រៀងមួយបទ ដែលជា original song គឺបទ "ពេលនេះខ្ញុំឈឺ"។ បទចម្រៀងមួយនេះពិតជាពិរោះខ្លាំងណាស់ ដោយរៀបរាប់ពីមនោសញ្ចេតនាមួយដ៏ឈឺចាប់ ព្រមជាមួយទឹកដមដ៏ក្រលួចរបស់លោកផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមស្តាប់ចម្រៀងរបស់លោកដូចខាងក្រោមទាំងអស់គ្នា។
គួររំលឹកឡើងវិញផងដែរថា ក្រោយពីចប់កុងត្រាជាមួយទូរទស្សន៍ហង្សមាសក្នុងកម្មវិធី Cambodian Idol រដូវកាលទី២រួចមក ឥឡូវនេះ នាង ប្រាក់សុគន្ធ បានទៅចូលច្រៀងឲ្យក្រុមហ៊ុន TMS ដែលអ្នកនាង យុគ ចិន្ដា ជា CEO ។ នាង ប្រាក់សុគន្ធ បានឲ្យដឹងបន្ថែមទៀតថា ក្រោយពីចប់កុងត្រានៅទូរទស្សន៍ហង្សមាស ខ្លួនមិនបានទៅចូលផលិតកម្មសាន់ដេជាមួយប្អូនឡើយ ហើយនៅពេលនេះ លោក កំពុងតែត្រៀមចេញបទ Original Song នៅ TMS ដែលជាក្រុមហ៊ុនមួយប្រមូលផ្ដុំទៅដោយតារាចម្រៀង Original Song វ័យក្មេងជាច្រើនរូប។
តារាចម្រៀងពន្លកថ្មីមកពីខេត្តបាត់ដំបងរូបនេះ បន្ថែមថា៖" បទចម្រៀង១បទ ដែលខ្ញុំត្រៀមចេញនៅ TMS ជាបទបែបមនោសញ្ចេតនា បន្ទាប់ពីមួយបទទៅ ខ្ញុំនឹងមានបទចម្រៀងថ្មីៗចេញជាបន្តបន្ទាប់ទៀត"។
ក្រុមហ៊ុន TMS ដែលមានអ្នកនាង យុគ ចិន្ដា CEO ត្រូវបានបើកដំណើរការកាលពីខែ ឧសភា ឆ្នាំ ២០១៧ កន្លងទៅ ជាក្រុមហ៊ុន ផ្ដល់សេវាសិល្បៈកម្សាន្តជាច្រើនមានដូចជា ចម្រៀង ភាពយន្ត និងក្រុមរាំជាដើម។ ដូច្នេះហើយទើបក្រុមហ៊ុនថ្មីមួយនេះ បានប្រមូលផ្ដុំដោយសិល្បករមានទេពកោសល្យមួយចំនួន ដូចជា អួន បឋម សេម ម៉ា ច័ន្ទបញ្ញា អតីតជយលាភីលេខ៣កម្មវិធី "ស្ដាប់ចម្រៀងរបស់ខ្ញុំ" រដូវកាលទី២ កញ្ញា រុន ស៊ីរ៉ា រួមទាំង ម្ចាស់បទ "ទេវតា" P-Sand, MC Bull និងកញ្ញា អ៊ីងអ៊ីង៕

Post a Comment