Header Ads

ពិតជាក្តុកក្តួលណាស់ ពេលឃើញអ្នកគាំទ្រ លោក ប៊ុត សីហា និយាយបែបនេះ

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ប្អូនប្រុសម្នាក់ ដែលជាអ្នកធ្លាប់គាំទ្រលោក ប៊ុត សីហា បានបង្ហោះសារមួយចំនួន ដែលបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនមួយ ពីការស្រឡាញ់ និងនៅតែគាំទ្រលោក ប៊ុត សីហា ដដែល បើទោះលោកឋិតក្នុងស្ថានភាពអ្វីក៏ដោយ។ ដោយក្នុងនោះប្អូនប្រុសខាងលើបានបញ្ជាក់តាមរយៈសារយ៉ាងច្បាស់ថា៖


"ខ្ញុំធ្លាប់គាំទ្រ ប៊ុត សីហា តាំងពីដើមរៀងមក គាំទ្រក្នុងនាមគាត់ជា Idol របស់ខ្ញុំហើយមកដល់ពេលនេះក៏មិនអាចដកចិត្តក្នុងនាមជា Fan គាត់ដែរ។😘 ទោះបីគាត់មិនសូវមានអ្នកគាំទ្រដូច តារាដទៃក៏ដោយ ក៏គ្មានបញ្ហាដែរ ព្រោះតែ ប៊ុត សីហា នឹងហើយទើបធ្វើអោយគ្រប់គ្នាស្គាល់គាត់តាមរយះកម្មវិធី The Voice Cambodia រដូវកាលទី១ បន្ទាប់មកពួកយើងក៏ចាប់ផ្ដើមស្គាល់ម្ចាស់ពានផ្សេងៗបន្តបន្ទាប់នៅក្នុងកម្មវិធីពិភពលោកមួយនេះ។ តើគ្រប់គ្នា ឈប់គាំទ្រគាត់ជា idol របស់អ្នកហើយមែនទេ ?😔 ជាធម្មតាទេរឿងរ៉ាវជីវិតតែងតែជួបបញ្ហា វាតែងតែជួបព្យុះ ភ្លៀង ខ្យល់ បក់បោកចឹងហើយ គេចមិនផុតទេ មិនថាខ្ញុំឬគេឡើយ សំខាន់គឺយើងផ្ទាល់ ត្រូវចេះកែប្រែអត្ថន័យនៃជីវិតមួយនេះអោយល្អប្រសើរឡើង ត្រូវរឹងមាំជានិច្ច💪។ សម្រាប់ខ្ញុំនៅតែ គាំទ្រគាត់ជា idol ខ្ញុំជានិច្ច តស៊ូណា idol ឆាកជីវិតតែងតែជួបរឿងរាប់មិនអស់ទេ សំខាន់សូមកុំបោះបង់ 👌។ តើអ្នកណាខ្លះជួយ លើកទឹកចិត្តគាត់? តើអ្នកណានៅគាំទ្រ✋️☹️"






































No comments