ចេះតែមានម៉ង!!! ប៉ូលិសថៃ ឃាត់ខ្លួនជនបរទេស១០នាក់ ដែលពាក់ព័ន្ធការបើកវគ្គបណ្តុះបណ្តាលផ្លូវភេទ នៅទីក្រុងផាត់តាយ៉ា
ថៃ៖ បើយោងតាមសារព័ត៌មានបរទេសមួយឈ្មោះ www.mirror.co.uk បានចុះផ្សាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយបានកើតឡើង ដោយសមត្ថកិច្ចក្នុងប្រទេសថៃ នាថ្ងៃអាទិត្យសប្តាហ៍មុន បានឃាត់ខ្លួនជនជាតិរុស្ស៊ីចំនួន ១០ នាក់ ក្រោយពួកគេបានបើកវគ្គបណ្តុះបណ្តាលផ្លូវភេទនៅទីក្រុងផាត់តាយ៉ា ប្រទេសថៃ។
ក្នុងនោះផងដែរ ប៉ូលិសបានប្រាប់ឲ្យដឹងថា មានទេសចរជនជាតិរុស្ស៊ីចំនួន ៣៣ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលផ្លូវភេទ ដែលប្រពឹត្តធ្វើឡើង នាសណ្ឋាគារ Ibis តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ដែលត្រូវបានឃាត់ខ្លួន។ ជនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើ ត្រូវបានគេស្គាល់ថា ជាអ្នកបង្ហាត់បង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ហើយត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើការលើទឹកដីថៃ ដោយពុំបានសុំការអនុញ្ញាត។
ចំណែកលោក Piyapong Ensarn ដែលជាមន្ត្រីនគរបាលទេសចរប្រចាំទីក្រុងផាត់តាយ៉ា បានឲ្យដឹងថាផងដែរថា "មានអ្នកចូលរួមមួយចំនួនប្រាប់ប៉ូលិសថា ពួកគេបានចំណាយលុយ ២០០០០បាត ប៉ុន្តែអ្នកខ្លះវិញបាននិយាយថាពួកគេចូលរួម ដោយមិនបានបង់ថ្លៃ" ។ ក្នុងចំណោមពួកគេទាំងអស់ គឺមានតែម្នាក់គត់ឈ្មោះ Alex Lesley ត្រូវបានប៉ូលិសរកឃើញថាជាមេខ្លោង ដែលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។

គួរឲ្យបញ្ជាក់ថា ដំបន់មួយចំនួន ក្នុងទីក្រុងផាត់តាយ៉ា ត្រូវបានគេទទួលស្គាល់ថាល្បីល្បាញខ្លាំងខាងសេវាកម្មបម្រើផ្លូវភេទផងដែរ តែសេវាកម្មបង្រៀនមួយនេះគឺមិនបានរាប់បញ្ចូលឡើយ ដោយចាត់ទុកថាជាសេវាកម្មខុសច្បាប់៕
Post a Comment