អាសូរណាស់ ស្លាប់ដោយមិនដឹងមូលហេតុ!!! ប្តីបានត្រឹមតែដឹកសពប្រពន្ធតាមកាណូតយកទៅធ្វើបុណ្យ ជាមួយភាពសោកសៅដែលមិននឹកស្មានដល់
កំពង់ឆ្នាំង៖ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងប្រមាណជា៩នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៨ នៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងផ្នែកសម្ភព និងរោគស្ត្រី គឺស្ត្រីម្នាក់សម្រាលកូន ដោយការវះកាត់ បានត្រឹមតែរយៈពេល៥ថ្ងៃ ម្តាយបានស្លាប់ ខណៈដែលប្តីនាំយកទៅលាងរបួស ក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។
ចំពោះស្ត្រីរងគ្រោះនេះមានឈ្មោះថា ចេង វិន អាយុ ៣៤ឆ្នាំ មានប្តីឈ្មោះ ហួន ជ្រុយ អាយុ ៣៦ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងបន្ទុក ក្នុងភូមិថ្នល់ឈើទាល់ ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាតំបន់មួយឆ្ងាយដាច់ស្រយ៉ាលពីទីរួមខេត្តកំពង់ឆ្នាំង។
បើតាមប្រភពពីប្តីស្ត្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា គាត់បានយកប្រពន្ធមកឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយធ្វើការវះកាត់យកកូន បានរយៈពេល៥ថ្ងៃ ហើយនៅថ្ងៃនេះ អ្នកគ្រូពេទ្យម្នាក់បានឲ្យយកប្រពន្ធទៅលាងរបួស ខណៈដែលគាត់ប្រាប់ទៅអ្នកគ្រូពេទ្យថា ប្រពន្ធខ្ញុំដើរមិនរួចទេ និងបានសុំរទេះរុញមួយ តែបែរជាអ្នកគ្រូពេទ្យឆ្លើយថា មិនមានរទេះរុញទេ ពេលនោះគាត់បាន គ្រាប្រពន្ធដើរបានប្រមាពជា១០ម៉ែត្រ ប្រពន្ធគាត់ក៏ទន់ជង្គង់ ពេលនោះបានអ្នកគ្រូពេទ្យលើកប្រពន្ធដាក់លើគ្រែ យកប្រពន្ធទៅធ្វើចលនា តែអកុសលប្រពន្ធគាត់បានស្លាប់នៅក្នុងមន្ទីពេទ្យតែម្តង។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត សូ រិន្ទីរ៉ាវុទ្ធី បានឲ្យដឹងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងថា ពាក់ពន្ធ័ និងករណីស្ត្រី ដែលធ្វើការវះកាត់រយៈពេល៥ថ្ងៃនេះ គឺមិនមានអ្វីនោះឡើយ ហើយការដើររបស់ស្ត្រីវាជាការល្អចំពោះការស្លាប់របស់ស្ត្រីខាងលើនេះខាងលោកនៅមិនទាន់រកឃើញថា មកពីរោគសញ្ញាធ្វើទុក្ខឡើយ ហើយលោកកំពុងធ្វើការស្រាវជ្រាវ។
លោកបានបញ្ជាក់ទៀតថា ពាក់ព័ន្ធនិងការសុំរទេះរុញមានការឆ្លើយថា គ្មាននោះលោកក៏កំពុងស្រាវជ្រាវដែរ ខណៈរទេះរុញមានច្រើន និងនៅថ្មីៗផងដែរ។
ក្រោយការស្លាប់របស់ស្ត្រីរងគ្រោះ បានយករថយន្តរថយន្តរបស់មន្ទីពេទ្យខេត្តដឹកដាក់ដល់មាត់ទន្លេ និងដឹកតាមកាណូត បន្តយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីក្រោមភាពក្តុកក្តួលពីក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ។
គួបញ្ជាក់ផងដែរថា ជារឿយៗតែងតែមានការរិះគន់ពីប្រជាពលរដ្ឋថា នៅពេលមានការចូលមកសម្រាលកូននៅផ្នែកសម្ភព និងស្ត្រី ពួគកាត់ជាប្រជាពលរដ្ឋមកពីទីឆ្ងាយៗ ត្រូវបានក្រុមគ្រូពេទ្យប្រើប្រាស់នៅពាក្យសម្តីមិនសមរម្យដាក់ពួកគាត់ជាអ្នកជំងឺ និងពេលខ្លះ ត្រូវពួកគាត់បានចេញទៅផ្ទះ គឺខាងគ្រូពេទ្យសម្ភព និងស្ត្រីតម្រូវឲ្យពួគគាត់ទិញថ្នាំអស់១០ម៉ឺនទៅ២០ម៉ឺន បើមិនអ៊ីចឹងមិនបានចេញទៅទេ វាជាការលំបាកសម្រាប់ពួគគាត់ជាប្រជាពលរដ្ឋក្រីក្រ និងនៅតំបន់ឆ្ងាយដាច់ស្រយ៉ាល។
ពាក់ពន្ធ័ករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពដល់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏ដូចជាមន្ទីសុខាភិបាលខេត្តមេត្តាមានវិធានការណាមួយដល់ក្រុមគ្រូពេទ្យ ដែលមិនបានគោរពទៅតាមវិជ្ជាជីវៈ និងមានសម្តីមិនសមរម្យចំពោះពួកគាត់មករកសេវាសុខភាពផង៕

Post a Comment