តើវាជាការពិតរឺអត់? បែកធ្លាយរូបមួយសន្លឺក ទើបធ្វើឲ្យគេសង្ស័យថាអ្នកស្រី យីង ឡាក់ កំពុងនៅប្រទេសចិន ជាមួយបងប្រុស ថាក់ស៊ីន
អតីតនាយករដ្ឋមន្រ្ដីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានជឿថា កំពុងស្នាក់នៅប្រទេសចិន ដោយសាររូបថតមួយសន្លឹករបស់លោកស្រី ជាមួយបងប្រុស ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលលេចធ្លាយលើបណ្ដាញសង្គមអនឡាញ គឺជារូបថតនៅផ្សារមួយកន្លែង ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ក្រុមប៉ូលិសថៃដែលទទួលខុសត្រូវរឿងកំណត់ទីតាំងរបស់លោកស្រីយីងឡាក់ បានបញ្ជាក់នៅព្រឹកព្រលឹមថ្ងៃចន្ទនេះថា ខ្លួនកំពុងស្នើសុំកិច្ចសហការពីអាជ្ញាធរចិន ដើម្បីកំណត់ទីតាំងរបស់លោកស្រីយីងឡាក់។ ក្រុមប៉ូលិសថៃ ចង់ដឹងឲ្យប្រាកដ ថាតើរូបមួយសន្លឹកនោះ ពិតជាថតនៅប៉េកាំង ដូចសេចក្ដីរាយការណ៍ មែនឬយ៉ាងណា។
លោកឧត្តមសេនីយ Piyaphong Klinphan អ្នកនាំពាក្យក្រុមប្រឹក្សាជាតិសម្រាប់សន្ដិភាព និងសណ្ឋាប់ធ្នាប់ (NCPO) បានបញ្ជាក់ថា NCPO នៅមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយពីរូបភាពលោកស្រីយីងឡាក់ និងលោកថាក់ស៊ីន នោះនៅឡើយទេ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Sansern Kaewkamnerd បានបដិសេធមិនបញ្ចេញយោបល់ ជុំវិញបញ្ហារូបភាពមួយសន្លឹកនោះទេ ដោយថាវាមិនមែនជាកិច្ចការរបស់រដ្ឋាភិបាលនោះឡើយ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានបាត់ខ្លួនពីប្រទេសថៃ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧មកម៉្លេះ ដោយខកខានមិនបានចូលរួមស្ដាប់ការប្រកាសសាលដីការបស់តុលាការកំពូលថៃ។ លោកស្រី ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងរឿងមិនប្រក្រតីក្នុងការទិញស្រូវមកស្ដុកទុក ដែលធ្វើឲ្យខាតបង់ថវិការដ្ឋយ៉ាងហោចណាស់ ៨ពាន់លានដុល្លារ។ កន្លងមក ធ្លាប់មានព័ត៌មានថាលោកស្រី កំពុងសម្ងំលាក់ខ្លួននៅប្រទេសអង់គ្លេស។
គួររំលឹកឡើងវិញផងដែរថា នាយកដ្ឋានអនុវត្តច្បាប់នៃក្រសួងយុត្តិធម៌ថៃ បានធ្វើការរឹបអូសទ្រព្យសម្បត្តិជាង ៣០ របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ។ នេះជាការអះអាងរបស់មេធារីលោកស្រី យីងឡាក់ កាលពីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៨។
ក្នុងចំណោមទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសទាំងនោះ ក៏មានផ្ទះរបស់លោកស្រី យីងឡាក់ ដែលស្ថិតនៅទីក្រុងបាងកកផងដែរ។ ផ្ទះនេះ ដែលមានតម្លៃ ១១០លានបាត ឬជាង ៣,៥ លានដុល្លារអាមេរិក គឺជាទ្រព្យសម្បត្តិដែលមានតម្លៃខ្ពស់បំផុត ដែលត្រូវបានរឹបអូស។ ក្រៅពីនោះ មាន ដី អាផាតមិន និងគណនីធនាគារជាង ១២ ។ នេះជាការបន្ថែមរបស់មេធាវីដដែល។
ទ្រព្យសម្បត្តិមួយចំនួនរបស់លោកស្រី ដែលមានតម្លៃជាង ៣៥លានបាត ទំនងជាត្រូវដាក់ឲ្យដេញថ្លៃ តាមការប្រកាសរបស់ក្រុមប្រឹក្សាជាតិសន្តិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីដោះស្រាយលើការខាតបង់នៃគម្រោងស្រូវអង្កររបស់លោកស្រី។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧ ដើម្បីគេចពីការដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ។ ថ្មីៗនេះ គេបានឃើញរូបថត ដែលអាចជារបស់លោកស្រី ដោយថតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស៕

Post a Comment