Header Ads

មាននរណាគេចង់ទៅអត់? អាងហែលទឹកនេះពិតជាស្អាតណាស់ ហើយអនុញ្ញាតិឲ្យចូលហែលដោយសេរីទៀត (មានវីដេអូ)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃច័ន្ទនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដំណឹងល្អមួយ សម្រាប់អ្នកនិយមហែលទឹកហាត់ប្រាណ គឺក្រសួងអនុញ្ញាតឲ្យសាធារណជនចូលហែលទឹកដោយសេរីរៀងរាល់ថ្ងៃចុងសប្ដាហ៍ (សៅរ៍-អាទិត្យ) មិនយកថវិកាឡើយ។


ប្រភពលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបានសរសេរថា «ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងអនុញ្ញាតឱ្យសាធារណជនចូលហែលទឹកដោយសេរីនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៥ល្ងាច។ ដើម្បីសុវត្ថិភាព ខាងកីឡដ្ឋានជាតិមរតកតេជោ សូមតម្រូវឱ្យអ្នកហែលទឹកទាំងអស់ មានឯកសណ្ឋាន ហែលទឹក និងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួន»៕

































No comments