អីយ៉ាពិតជាប្លែកដល់ហើយ!!! ក្រុមអាជ្ញាធរវៀតណាម តម្រូវឱ្យម្ចាស់ឆ្កែ និងឆ្មា ចុះបញ្ជីសត្វ ដោយសារតែ...
ក្រុមអាជ្ញាធរនៅទីក្រុងហាណូយ ប្រទេសវៀតណាម បានដាក់ចេញនូវផែនការទប់ស្កាត់ជំងឺថ្មី ដែលតម្រូវឱ្យប្រជាជនចុបញ្ជីសត្វឆ្កែឆ្មារបស់ពួកគេជាមួយក្រុមមន្ត្រីតាមបទបញ្ជាផ្សេងទៀត ដោយគម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធនាការជាតិដើម្បីគ្រប់គ្រងនិងលុបបំបាត់ជំងឺសត្វឆ្លងក្នុងអំឡុងឆ្នាំ២០១៨-២០២១ ។
ហេតុដូច្នេះ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្កែឆ្មា ត្រូវតែចុះឈ្មោះសត្វទាំងនោះជាមួយក្រុមអាជ្ញាធរមូលដ្ឋាន ដែលនឹងត្រូវទទួលខុសត្រូវក្នុងការថែរក្សាកំណត់ត្រាសត្វចិញ្ចឹមទាំងអស់នៅក្នុងការគ្រប់គ្រងរបស់ពួកគេ។
តាមវិធានការនេះ សត្វឆ្កែ ដែលត្រូវបាននាំយកចេញនៅខាងក្រៅ ត្រូវនៅជាមួយមនុស្សម្នាក់ ហើយឃ្លុំមាត់របស់វា ដើម្បីសុវត្ថិភាពសម្រាប់អ្នកដទៃ ហើយម្ចាស់ឆ្កែត្រូវចេញថ្លៃចំពោះរាល់ការខូចខាតនិងរបួសស្នាមផ្សេងៗលើមនុស្សនៅទីសាធារណៈ ដែលបង្កឡើងដោយឆ្កែរបស់ខ្លួននោះ។ ការចាក់ថ្នាំវ៉ាក់សាំងលើសត្វចិញ្ចឹមជាទៀងទាត់ក៏ត្រូវស្ថិតនៅក្រោមគម្រោងការថ្មីនេះផងដែរ។
ចាប់តាំងពីខែកញ្ញាឆ្នាំមុនមក ប្រជាជននៅទីក្រុងហូជីមិញប្រឈមការផាកពិន័យរហូតដល់ ទៅ៨០០.០០០ដុង(៣៦ដុល្លារ)ចំពោះការបណ្តោយឱ្យសត្វឆ្កែរបស់ពួកគេរត់នៅតាមដងផ្លូវ៕

Post a Comment