Header Ads

ក្តៅៗ អានចប់យល់ច្បាស់តែម្តង!!! ពេលនេះក្រសួងបានចេញ វិធានការណ៍​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់

កាលពីម្សិលមិញនេះក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដី​ណែនាំ​ស្ដីពី​វិធានការណ៍​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់ នៅ​តាម​គ្រឹះស្ថាន​សិក្សា សាធារណៈ និង​ឯកជន ដើម្បី​ចូលរួម​​អភិរក្ស​វប្បធម៌​ប្រពៃណី​ខ្មែរ ។ ដោយក្នុងនោះមានន័យខ្លឹមសារសំខាន់ៗជាច្រើន ដូចនេះសូមអាននូវសេចក្តីលម្អិតក្នុងលិខិតខាងក្រោមនេះ៖


គួររំលឹកឡើងវិញផងដែរថា ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏ធ្លាប់បាន​ធ្វើការផ្សព្វផ្សាយរួចមកហើយកាល​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ កាលពីឆ្នាំ២០១៦ ដោយបានលើក​ឡើង​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​នៃ​ការ​ចែកចាយ និង​ធានា​ថា ក្ដី​ស្រឡាញ់​ដ៏​ទូលំទូលាយ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សន្តាន​ចិត្ត​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន មាន​ជា​អាទិ៍ ក្រុម​គ្រួសារ ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូន​ចៅ និង​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​សង្គម​ជាមួយ​គ្នា ដូចជា​ជន​ពិការ កុមារ​កំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន។


ក្រៅ​ពី​អំពាវនាវ​ឲ្យ​យុវជន​កុំ​ឲ្យ​ភ្លើតភ្លើន​ខុស​ឆ្គង ក្រសួង​ក៏​អំពាវ​ដល់​អាណាព្យាបាល សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចូល​រួម​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ទង្វើ​ខុសឆ្គង​របស់​យុវជន ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ថ្ងៃ "ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ" នេះ៕











































No comments