អាសូរស្រ្តីម្នាក់ស្រែកយំឱបសពប្តី ធ្វើឲ្យអ្នកឈរមើលទប់ទឹកភ្នែកមិនជាប់ (មានវីដែអូ)
ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចមុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដមស្ថិតក្នុងសង្កត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គេឃើញមានបុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ហើយត្រូវបានប្រពន្ធ និងបងប្អូនមកយំឱបសព សោកស្ដាយជាខ្លាំង រួមទាំងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
សពជនរងគ្រោះមានឈ្មោះ ងិន ភារ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកភូហ្សា ពណ៌ខ្មៅលាយសពាក់ស្លាកលេខ ភ្នំពេញ 1FU-5224 បានធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហុីយ៉ាន់ដាយ ប្រភេទធន់ធំមួយគ្រឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-5000 បានធ្វើដំណើចូលមកផ្លូវខាងម៉ូតូ ហើយបញ្ច្រាសផ្លូវចរាចរណ៍ ដោយម្ខាងផ្លូវការដ្ឋានជួសជុលផ្លូវ ធ្វើឲ្យរថយន្តបង្កបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលក្រោមកង់ និងត្រូវរថយន្តកិនបែកប្រអប់ជើងខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្នុងអំឡុងពេលនោះអ្នកបើកបរថយន្តបង្កបានបន្តដំណើទៅមុខបន្ថែមទៀត តែត្រូបានប្រជាពលរដ្ឋចាប់បានមកវិញ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកសពទៅបូជាតាមប្រពៃណី។ ចំណែកវត្ថុតាងរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់បន្តទៀត៕

Post a Comment