Header Ads

បែកធ្លាយការពិតហើយ!!! សម្តេច ហ៊ុន សែន បានទម្លាយរឿងផ្ញើសារបោះឆ្នោតគាំទ្របេក្ខជន The Voice Kids នៅវគ្គផ្តាច់ព្រ័ត្រហើយ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ទម្លាយ​ថា ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ The Voice Kids Cambodia សម្តេច បាន​ផ្ញើសារ​បោះ​ឆ្នោត​ឲ្យ​ សុខ សុជាតា ប៉ុន្តែ ពេជ្រ ថៃ ជា​អ្នក​ជាប់​ទៅវិញ។ ការ​ថ្លែង​បញ្ជាក់​នេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​ជាង ១ម៉ឺន​នាក់ នៅ​តំបន់​ទំនប់​កប់​ស្រូវ ខណ្ឌ​ពោធិ៍សែនជ័យ នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨​នេះ។


ទោះជា​យ៉ាងណា សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា ទោះជា​បេក្ខជន​រូបណា​ជាប់​ក៏ដោយ ក៏​សម្តេច​បាន​ឧបត្ថម្ភ​ទៅដល់​បេក្ខជន​ទាំងអស់​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ស្មើៗ​គ្នា។ ក្នុង​នោះ សម្តេច​ក៏បាន​លើកឡើង​ពី ពេជ្រ ថៃ ដែល​មាន​ឪពុក​ម្តាយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ផងដែរ។


សូម​រំលឹក​ថា នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន​រង្វាន់ The Voice Kids Cambodia រដូវកាល​ទី១ កាលពី​ខែ​តុលា ឆ្នាំ​២០១៧ គឺមាន​បេក្ខជន ៦​រូប រួមមាន ណូ ឈួស៊ីវហេង, ពេជ្រ ថៃ, ឃុយ ម៉ីហៀង, រ៉ន ចាន់ឌីន, សុខ សុជាតា និង​ឡុង​ លីគ័ង្គ។ ពួកគេ ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សម្តេច ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធបណ្ឌិត ក្នុង​ម្នាក់ ៣ពាន់​ដុល្លារ៕





























No comments