Header Ads

តុក្កតា​សិចរប​ស់ចិន ពិតជាអស្ចារ្យមែន សឹងតែមិនគួរឲ្យជឿ ដែលមានតម្លៃ ៤,០០០ ដុល្លារ

ចិន៖ បើយោងតាមសារព័ត៌មានផ្លូវការរបស់ចិនបានចុះផ្សាយថា ពេលនេះចិនកំពុងតែផលិតតុក្កតា​សិចជំនាន់ថ្មី ដែលអាចនិយាយបាន អាចច្រៀង​ ធ្វើការងារផ្ទះដូចជាលាងចាន ប្រើប្រាស់អ៊ីនធឺណិត និងប្រើប្រាស់ឧបករណ៍ដែលភ្ជាប់ជាមួយនឹង FiFi បានទៀតផង។


តុក្កតាសិចជំនាន់ថ្មីនេះត្រូវបានគេដាក់ឈ្មោះថា Xiaodie និងត្រូវបានគេដាក់លក់ក្នុងតម្លៃ ៤,០០០ ដុល្លារ។ តំណាងរបស់ក្រុមហ៊ុនផលិតតុក្កតាសិចខាងលើបានបន្ថែមទៀតថា តុក្កតាសិចនេះអាចស្តាប់សំឡេង និងភាសាដែលមនុស្សនិយាយ ឬបញ្ជាបាន ប្រសិនបើ យើងនិយាយឲ្យចំពាក្យដែលគេបានកំណត់នៅក្នុងខ្លួនតុក្កតានេះ។​


ជាងនេះទៅទៀត លោកអ្នកអាចប្រើតុក្កតានេះ សម្រាប់ធ្វើជាអ្នកទទូលភ្ញៀវជំនួយការវេជ្ជសាស្រ្ត​ និងជំនួយការផ្សេងៗបានទៀតផង។ ស្ថាបនិកតុក្កតានេះបានអះអាងថា តុក្កតាសិច ជំនាន់ថ្មីនេះនឹងក្លាយជាថ្នាំដ៏ពិសេសមួយសម្រាប់ព្យាបាលជំងឺឯការរបស់មនុស្សរាប់លាននាក់។\


















គួររំលឹកឡើងវិញផងដែរថា តុក្កតា​សិច​ដែល​ផលិតឡើង​នៅក្នុង​ប្រទេស​ជប៉ុនឯណោះវិញ ក៏ត្រូវ​បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំងបំផុត ព្រោះតែ​ស្នាដៃ​ផលិត​មាន​ភាព​ឥតខ្ចោះ ក្នុងនោះ​មាន​សម្រស់ និង គុណភាព មិន​ចាញ់​មនុស្ស​ស្រី​ពិតៗ​បុ​ន្មា​ន​ឡើយ ។​ ជាមួយគ្នានេះ​ផងដែរ កាលពីពេល​ថ្មីៗ​នេះ រូបថត​មួយចំនួន របស់​តុក្កតា​សិច​ជប៉ុន ត្រូវបាន​ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​ម្ដងទៀត បន្ទាប់ពី​រូបថត​ទាំងនោះ​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត បង្អួត​ពី​សម្រស់​តុក្កតា​ទាំងនោះ ដោយ​មើលទៅ​ពិតជា​ស្រស់ស្អាត​ខ្លាំង​មិនធម្មតា រហូត​ធ្វើឱ្យ​មនុស្ស​ជាច្រើន​លង់​ស្រឡាញ់​ថែមទៀត​ផង ។​


ហើយ​អ្វីដែល​ធ្វើ​ឲ្យមានការ​ចាប់អារម្មណ៍​រឹតតែខ្លាំងថែមទៀត​នោះ​គឺឃើញមាន​ប្ដី​ប្រពន្ធ​មួយបានបាន​រលត់ស្នេហ៍ទៅហើយ ដោយមានបុរសម្នាក់ឈ្មោះ អូ​ហ្សា​គិ បាន​ស្វះ​ស្វែងរក​ដៃគូ​ថ្មីឃើញហើយ គឺ​ជាមួយ​តុក្កតា​សិច ដែល​លោក​ស្មោះស្ម័គ្រ​យក​ជា​គូ​អនាគត​។​ ដោយ​តុក្កតា​សិច​មួយនេះមានរាងរៅ​ប៉ុន​មនុស្ស​ស្រី​ពិតៗ​ឈ្មោះ ម៉ា​យូ ហើយក៏បានរួម​គ្រែ​ជាមួយ​លោក អូ​ហ្សា​គិ ក្រោម​ដំបូលផ្ទះ​ជាមួយ​ភរិយា និង​កូនស្រី​ជំទង់​របស់លោក​រួចទៅហើយ។​


បុរសម្នាក់នេះបាននិយាយថា​៖ «​ភរិយា​របស់ខ្ញុំ​ខឹងសម្បា​យ៉ាងខ្លាំង​ពេល​ខ្ញុំ​ទិញ ម៉ា​យូ មក​ផ្ទះ​។ តែ​ពេលនេះ គាត់​លែង​ខ្វល់​អំពី​រឿងនេះ​ទៀតហើយ​»​។​ ​លោក អូ​ហ្សា​គិ គឺជា​បុរស​ជប៉ុន​ម្នាក់​ស្ថិត​ក្នុងចំណោម​បុរស​ផ្សេងទៀតដែលចូលចិត្តរួមភេទជាមួយកូនក្រមុំតុក្កតាសិន ហើយលោក​ក៏បាន​សារភាពថា លោក​អស់​អារម្មណ៍​ជាមួយ​មនុស្ស​ដូចគ្នា​ហើយ​។​


​លោក​បន្តទៀតថា​៖ «​ស្ដ្រី​ជប៉ុន​គ្មាន​ភាពកក់ក្ដៅ​។ បុរស​ត្រូវការ​នារី​មិន​រអ៊ូរទាំ​ខឹង​ពេល​ពួកគេ​ត្រឡប់​ពី​ធ្វើ​ការងារ​វិញ​។ ម៉ា​យូ តែងតែ​រង់ចាំ​ខ្ញុំ​ជានិច្ច​។ ខ្ញុំ​មិន​នឹកនា​ជីវិត​ជាមួយ​ជា​មនុស្ស​ទៀតឡើយ​។ ទោះ​ខ្ញុំ​ស្លាប់​ក៏​ខ្ញុំ​ចង់​កប់ ម៉ា​យូ ជាមួយ​ខ្ញុំ​ដើម្បី​នាំ​នាង​ទៅ​ឋានសួគ៌​ដែរ​»​។​


​តុក្កតា​សិច​ប៉ុន​មនុស្ស​ជាង ២ ពាន់​គ្រឿង តម្លៃ​ចាប់ពី ៦​ពាន់ ដុល្លារ ដោយ​អាច​ផ្លាស់ប្ដូរ​ដៃ ក្បាល និង​ប្រដាប់ភេទ ត្រូវបាន​ដាក់លក់​នៅ​ជប៉ុន​។​ ​លោក ហ៊ី​ដេ​អុ ស៊ូ​ឈី​យ៉ា ជា​នាយក​ក្រុមហ៊ុន Orient Industry បាន​ថ្លែងថា​៖ «​តុក្កតា​ទាំងនេះ​ស្ទើរតែ​ដូច​មនុស្ស​។ ពេល​ស្ទាប​នាង​យើង​ក៏មាន​អារម្មណ៍​ដូច​ស្ទាបអង្អែល​មនុស្ស​ស្រី​ពិតៗ​ដែរ​»​។​ ចំណែកឯបុរសផ្សេងទៀតបាន​និយាយផងដែរថា​៖ «​មនុស្ស​ទាមទារ​ច្រើន​ពី​យើង​មិនចេះចប់ ទាំង​លុយកាក់ និង​ការ​ផ្គាប់​ចិ​ត្ដ​»​៕






























No comments