តើសួនលិង្គមួយនេះមានអ្វីប្លែកទៅ ហេតុអ្វីក៏អ្នកទេសចរជាច្រើនចង់ទៅទស្សនាម្លេស? (មានវីដេអូ)
បើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មានបរទេសមួយឈ្មោះ Dailymail កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ បានចុះផ្សាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយទាក់ទងសួនលិង្គ ដែលពីមុនៗមកយើងធ្លាប់តែដឹងថា ក្នុងឧទ្យាននិមួយៗគេដាំផ្កា ឬរុក្ខជាតិគ្រប់ភេទ ដើម្បីធ្វើជាការលម្អ។ យ៉ាងណាក្តីមានសួនមួយនៅក្នុងប្រភេទកូរ៉េខាងត្បូង បែជារៀបចំលម្អដោយលិង្គធ្វើពីថ្មគ្រប់ប្រភេទទៅវិញ ហើយពេលនេះសួនមួយនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។
សួនលិង្គនេះគឺមានទីតាំងនៅក្បែរកន្លែងដែលគេរៀបចំព្រឹត្តិការណ៍ Winter Olympics ដែលគេកំពុងតែរៀបចំនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ហើយក្នុងព្រឹត្តិការណ៍កីឡានេះ មានប្រទេសជាច្រើនមកចូលរួមដើម្បីលេងកម្សាន្ត។ ចំពោះភ្ញៀវដែលទៅទស្សនាកីឡា Winter Olympics គឺតែងតែហួសទៅ ទស្សនាសួននេះជានិច្ច ព្រោះចង់ដឹងថាតើសួនមួយនេះវាប្លែកប៉ុណ្ណានោះ។ ដូចនេះដើម្បីចង់ដឹងកាន់តែលម្អិតថាសួនលិង្គនេះមានទិដ្ធភាពបែបណានោះសូមទៅមើលទាំងអស់គ្នា៕
ហើយសួនមួយនេះក៏ត្រូវបានគេដាក់ឈ្មោះថា Haesindang Park ដែលមនុស្សភាគច្រើនតែងតែហៅថា Penis Park ដោយងាយស្រួលចាំ ដែលប្រែជាភាសាខ្មែរថា សួនលិង្គ។ ក្នុងសួនមួយនេះក៏នៅមានទេសភាពគួរឲ្យគយគន់ជាច្រើនទៀតផងដែរ ហើយអ្វីដែលជាពិសេសនោះគឺមានលិង្គធំៗជាច្រើន ដែលលិង្គខ្លះធ្វើអំពើថ្មដែលមានពណ៌ផ្សេងៗពីគ្នាផងដែរ។ ក្នុងនោះផងដែរក៏នៅមានលិង្គខ្លះធ្វើពីឈើថែមទៀតផង។

Post a Comment