ព្រោះតែហេតុផលទាំងនេះ តារាសម្តែងជើងចាស់ អម្ពរ ទេវី នឹងមករស់នៅប្រទេសកម្ពុជាវិញ
ទោះបានចាកឆ្ងាយពីមាតុប្រទេសអស់រយៈពេលច្រើនឆ្នាំក្ដី ក៏តារាសម្ដែងល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី នៅតែស្រលាញ់សិល្បៈ និងទឹកដីខ្មែរថែមទាំងប្រកាសថានឹងវិលមកនៅកម្ពុជានាពេលខាងមុខ។ ឆ្នាំ២០១៨នេះ អ្នកស្រី អម្ពរ ទេវី បានទទួលសម្ដែងភាពយន្តភាគឲ្យស្ថានីយទូរទស្សន៍ខ្មែរ ដោយសុំមិនបង្ហើបចំណងជើង។ អាចត្រឹមបញ្ជាក់បានថា ខ្លួនសម្រេចចិត្តដើរតួជាអ្នកម្ដាយ ក្រោយបានអានអត្ថបទរឿង និងមានអារម្មណ៍ពេញចិត្តជាខ្លាំងសម្រាប់ការគ្រងតំណែងជាតួអង្គនេះ។
ក្នុងកិច្ចសម្ភាសផ្ដាច់មុខជាមួយ Sabay អ្នកស្រី អម្ពរ ទេវី បានឲ្យដឹងថា ទោះមិនជាប់ភារកិច្ចសម្ដែងក្ដី អ្នកស្រីប្រាកដថានឹងត្រឡប់មករស់នៅលើទឹកដីកម្ពុជាវិញជាក់ជាមិនខាន ក្រោមហេតុផលខ្លួនមិនអាចបំភ្លេចទឹកដីកំណើត មិត្តសិល្បៈដែលអ្នកស្រីតែងនឹករលឹកគ្រប់ៗគ្នា ពិសេសម្ហូបដែលខ្លួនពេញចិត្ត។
តារាជើងចាស់នេះបានឲ្យដឹងថា មិត្តសិល្បៈដែលខ្លួននឹករលឹកជាងគេគឺដៃគូសម្ដែងលោក ទេព រិន ដារ៉ូ ត្បិតអ្នកទាំង២ទទួលបានជោគជ័យព្រមគ្នា ក្រោយក្លាយជាដៃគូសម្ដែង ជាហេតុបន្សស់ទុកនូវអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកស្រី។ ឯម្ហូបដែលទាក់ចិត្តមិនឲ្យបំភ្លេចកម្ពុជាបាននោះ គឺទឹកគ្រឿងខ្មែរ ដែលមានអន្លក់ច្រើនសំបូរបែប ពិសេសគឺផ្កាកំប្លោកដ៏មានឱជារស។
ត្រឡប់ទៅជីវិតឯកជនវិញ តួស្រីក្នុងរឿង "ពស់កេងកង" ដ៏ល្បីប្រចាំទសវត្សទី៩០ ប្រាប់ថា ខ្លួនត្រៀមវិលទៅសហរដ្ឋអាមេរិកវិញនៅចុងខែកុម្ភៈនេះ ពោលគឺក្រោយការសម្ដែងចប់ ដើម្បីមើលការខុសត្រូវក្នុងផ្ទះសម្បែង និងគ្រួសារ ហើយក៏ចាំតាមដានសម្មតិផលថ្មីរបស់ខ្លួនពីទីនោះមកដែរ៕

Post a Comment