Header Ads

មើលសឹងតែមិនស្គាល់ ពិតជាស្អាតណាស់!!! សណ្ឋាគារ ឡឺ បូកគោ ផាឡេស នឹងបើកដំណើរការឡើងវិញហើយនៅថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ

សណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាអគារបុរាណដ៏មានតម្លៃក្នុងប្រទេសកម្ពុជា និងត្រូវបើកដំណើរការឡើងវិញនៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ សណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្រ្តមួយនេះត្រូវបានបើកលើក១ នៅ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ១៩២៥ ដោយ Mr. François-Marius Baudoin។ សណ្ឋាគារត្រូវបានបើកដំណើរការជាលើកទី២ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងឆ្នាំ១៩៦២។


សណ្ឋាគារនេះ ត្រូវបានគេបោះបង់ចោលក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ ក្នុងឆ្នាំកំឡុង១៩៤០ និងដើម្បីរត់គេចពីខ្មែរក្រហមនៅឆ្នាំ១៩៧២។ សណ្ឋាគារដ៏ប្រណីត និងប្រវត្តិសាស្រ្តមួយនេះត្រូវបានសាងសង់ឡើងតាំងពីទស្សវត្សរ៍ឆ្នាំ ១៩២០ ហើយកំពុងត្រូវបានជួសជុល ដើម្បីបើកដំណើរការឡើងវិញនៅត្រីមាសទី១ ក្នុងឆ្នាំ ២០១៨នេះ ដោយក្រុមហ៊ុនសុខាអូតែល។ សណ្ឋាគារ ឡឺ បូកគោ ផាឡេស មានបន្ទប់ស្នាក់នៅ ចំនួន ៣៦ បន្ទប់ និងភោជនីយដ្ឋានចំនួនពីរ បម្រើជូននូវម្ហូបចម្អិនឡើងពីបន្លែស្រស់ដែលដាំនៅលើភ្នំបូកគោ និងគ្រឿងផ្សំដែលត្រូវបានជ្រើសរើសផ្ទាល់ដោយចុងភៅដ៏ចំណាន។


ស្ថិតនៅលើកំពូលភ្នំបូកគោ ឡឺ បូកគោ ផាឡេស ជាសណ្ឋាគារប្រណីត និងប្រវត្តិសាស្រ្តដែលផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យនៃភ្នំ និងឆ្នេរសមុទ្រ ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានបែបសុខភាពជួយព្យាបាលជំងឺដោយធម្មជាតិដល់អ្នកមកកម្សាន្ត។ អាកាសធាតុត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ ជួយដល់ការបង្កើតគ្រាប់ឈាមក្រហម សួត បេះដូង ផ្លូវដង្ហើម ប្រព័ន្ធប្រសាទ បង្កើនកម្លាំង និងសុខភាព៕













































ប្រភព៖ Le Bokor Palace

No comments