Update៖ ស្ថានភាពអាកាសធាតុ នឹងបន្តចុះត្រជាក់រឹតតែខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានជូនដំណឹងបន្ថែមពីស្ថានភាពអាកាសធាតុ ដែលនឹងចុះត្រជាក់ខ្លាំងរហូតដល់កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក។
បើតាមសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រៅពីតំបន់ជួរភ្នំដងរែក សម្រាប់តំបន់ខ្ពង់រាបសីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៥-១៩,៥ អង្សាសេ។ ធាតុអាកាសនឹងបន្តចុះត្រជាក់ខ្លាំងរហូតដល់ថ្ងៃទី ០៩ ខែកុម្ភៈ សម្រាប់តំបន់ភ្នំ តំបន់ខ្ពង់រាប និងដល់ថ្ងៃទី ០៨ ខែកុម្ភៈ សម្រាប់តំបន់ដទៃទៀត ។
ជាមួយនឹងស្ថានភាពចុះត្រជាក់បែបនេះ ក្រសួងធនធានទឹក សូមអំពាវនាវដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាព៕

Post a Comment