មុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុករបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារដ៏ក្រៀមក្រំមួយ ជាមួយរូបថតជាច្រើនសន្លឹក សូម្បីតែលោកក៏មិនអាចទប់អារម្មណ៍ជាប់រហូតដល់ស្រក់ទឹកភ្នែក ព្រោះឃើញមេចាស់របស់លោកមានជម្ងឺ ក្នុងនោះផងដែរលោកក៏បានផ្តល់ជូននូវផ្លែឈើ ព្រមទាំងថវិកាខ្លះៗគ្រាន់ទុកជួយសម្រាលបន្ទុករបស់គ្រួសារ ឯកឧត្ដមឃុន ឈី ដោយក្នុងនោះលោកបានសរសេរសារខ្លះៗដែលរំលឹកនូវអនុស្សាវរីយ៍កន្លងមកផងដែរ ដែលបានបញ្ជាក់ខ្លះៗថា៖

 
"វេលាម៉ោង១១ព្រឹកថ្ងៃពុធទី២១ខែកុម្ភៈ ឆ្នាំ២០១៨គ្រាន់តែបានទទួលដំណឹងថា ឯកឧត្ដមឃុន ឈី អតីតរដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងប្រៃសណីយ៍ សម័យរដ្ឋកម្ពុជាសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ចប់ប្រជុំពេញអង្គព្រឹទ្ធសភាភ្លេចទាំងដោះក្រវ៉ាត់ករអាវធំចេញផង ប្រញាប់ប្រញាល់មកសាកសួរសុខទុក្ខមេចាស់បានគាត់ហ្នឹងហើយដែលអនុញ្ញាតឱ្យរូបខ្ញុំ និងមិត្តភ័ក្ដិចំនួន៩៩នាក់បានចូលបំរើការងារលីសែង នៅកំពង់ផែភ្នំពេញអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននោះគាត់ជារដ្ឋមន្ត្រីយូៗម្តងតែងតែមកនិយាយលេងជាមួយ រូបខ្ញុំផ្ទាល់ក៏ដូចជាកម្មករដ៏ទៃទៀតជាញឹកញាប់ ។ ចឹងហើយបានជាគាត់ចាប់ដែខ្ញុំមានប្រសាសន៍ថា( ធីយើងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់ ) ។"៕
 
Post a Comment