សូមសរសើរមែន!!! បើទោះបីជាកូនល្បីក៏ដោយ ក៏ម្តាយរបស់លោក ដេវីត មិនបោះបង់មុខរបរមួយនេះដែរ
ភ្នំពេញ៖ តារាចម្រៀងប្រុសលោក ងួន ច័ន្ទដេវីត (G-devith ) ជាតារាចម្រៀងប្រុសដែលត្រូវបានគេទទួលស្គាល់មានរូបរាងខ្ពស់ស្រលះ ស្រស់សង្ហាមិនចាញ់តារាបរទេសប៉ុន្មានទេ។ ងាកមកមើលលតុបតែងខ្លួនកាលីបៗ និងចេញបទចម្រៀងតម្រូវចិត្ត និងមានការគាំទ្រពីសំណាក់យុវវ័យសម័យជាច្រើនតែម្ដង។
ដោយឡែក ងាកមកមើលប៉ាម៉ាក់របស់ លោក G-devith ក៏ស្រស់ស្អាតមិនធម្មតាដែរ។ ជាក់ស្ដែង បើយោងតាមរូបភាពដែលលោក G-devith តែងបង្ហោះនៅលើហ្វេសប៊ុក ឃើញថាឪពុកម្ដាយរបស់តារាប្រុសរូបនេះ មានមុខមាត់ក្មេងជាងវ័យ និងស្រស់ស្អាតសឹងមិនគួរឲ្យជឿទាល់តែសោះ។
ចំណែកកាលពីពេលម្សិលមិញនេះគេក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញរូបថតបីសន្លឹកដែលបានបង្ហោះចេញពីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ម្តាយលោក ដេវីត ដែលមានឈ្មោះ ច័ន្ទ សុខជា ព្រមជាមួយសារដែលគាត់បានសរសេរថា៖ "បាយអើយបាយមាន់ជ្រូកឆាខ្ញី,,បបរត្រី,,ខគោមីគុយទាវនំបុង័! បងប្អូនអើយនៅទីជិតឆ្ងាយមកមកជួយ ទិញផងណាចា៎,,ថ្ងៃក៏លក់នំបញ្ចុកឆ្ងាញ់..សាច់គោអាំងក៏ឆ្ងាញ់!"
បើក្រឡេកមើលសារ និងរូបភាពទាំងនេះ ឃើញថាម្តាយរបស់លោកនៅតែរកស៊ីបន្ថែមទៀត បើទោះបីជាកូនប្រុសរបស់ខ្លួនបានក្លាយជាតារាល្បី និងមានលុយចាយពេញដៃក៏ដោយក្តី ក៏គាត់មិនបោះបង់ចោលនូវមុខរបររបស់គាត់ដែរ។
គួររំលឹកឡើងវិញផងដែរថា កាលពីថ្មីៗនេះ លោក ដេវីត ទើបតែទិញផ្ទះថ្មី និងឡានស៊េរីទំនើបមួយគ្រឿង ដែលទាំងនេះបានមកពីការខិតខំ របស់លោកទាំងថ្ងៃទាំងយប់រកពេលសម្រាកគ្មាន ខណៈដែលអ្នកម្តាយរបស់លោក បានសម្តែងភាពរីករាយនៅពេលដែលឃើញកូនរបស់ខ្លួនជោគជ័យផងដែរ៕

Post a Comment