ច្បាស់៩៩ភាគរយទៅហើយដែលគេនិយាយថា មាស សុខសោភា នឹងចាកចេញពីផលិតកម្មថោន ទៅកាន់...
តារាចម្រៀងដ៏មានប្រជាប្រិយភាព មាស សុខសោភា ទើបតែត្រឡប់មកពីសម្តែងនៅប្រទេស កូរ៉េ វិញ ហាក់ដូចជាឡើងកូដខ្លាំងណាស់ ក្រៅពីត្រូវបានគេកក់ ចូលរួមពិធីធំៗផ្សេងៗ ចុងក្រោយនេះមានលេចឮព័ត៌មានថា តារាស្រីរូបនេះគ្រោងនឹងចូលច្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាស ក្រោយពីចប់កុងត្រានៅក្នុង ផលិតកម្ម ថោន កាលពីបំណាច់ឆ្នាំ ២០១៧។ បន្ទាប់ពីដល់ពេលកំណត់អស់កិច្ចសន្យាក្នុងផលិតកម្មថោនហើយនោះ នាងត្រូវបានគេដឹងថា កំពុងប្រុងជើង ហក់ចូលផលិតកម្មហង្សមាស ខណៈបច្ចុប្បន្ននេះ មាស សុខសោភា កំពុងខំធ្វើការងារ ដែលសេសសល់ទឹកចុងក្រោយឲ្យរួចរាល់ជូនផលិតកម្មថោន នៅមុនឱកាសចូលឆ្នាំថ្មីនេះ។
ក្នុងនោះផងដែរ បើតាមប្រភពផ្លូវការពីផលិតកម្មថោន និងហង្សមាស ដែលស្និទ្ធនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាស ពន្យារពេលឲ្យចម្រៀងរបស់នាង នឹងចេញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួន ដែលជាប្រភេទបទចម្រៀងរាំវង់ រាំក្បាច់ និងកន្ទ្រឹម កំពុងសម្រុកថត និងសម្តែងផង សម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។
មាស សុខសោភា នៅពុំទាន់ចេញមុខប្រកាសជាសាធារណៈថានាងបានហក់ចូលផលិតកម្ម រស្មីហង្សមាស នៅឡើយទេ ដោយសារនាងត្រូវរៀបចំការងារនៅផលិតកម្មចាស់ឱ្យចប់ជាមុនសិន ។
គួរបញ្ជាក់ថា បទចម្រៀងដែល មាស សុខសោភា កំពុងខិតខំបំពេញ ជូនជាការដូចុងក្រោយឲ្យផលិតថោននោះ រួមមាន បទ «ឲ្យអត់ស្រលះទៅ» ច្រៀងផ្តោះផ្តងជាមួយលោក ខេម បទ «អួតទាំងបង អួតទាំងប្អូន» ច្រៀងជាក្រុមមាន មាស សុខសោភា ចេន សាយចៃ ឃុងឃុយ និងលោក ខេម ដែលបទចម្រៀងទាំងនោះ គឺផលិតកម្មត្រៀមចាក់ផ្សាយពិធីបុណ្យចូលឆ្នាំខ្មែរ៕

Post a Comment