Header Ads

ស្រ្តីម្នាក់សម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ ដោយបានប្រគល់រូបនាគព្រួសភ្លើងដែលចាក់ផ្ទាល់ដៃជាច្រើនឆ្នាំជូនសម្តេចតេជោ

ប្រហែលជាប៉ុន្មានម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែនបានបង្ហោះរូបនាគព្រួសភ្លើងដែលចាក់ដោយស្ត្រីម្នាក់ដោយចំណាយពេលវេលាអស់ជាច្រើនឆ្នាំ ដោយក្នុងនោះក្នុងហ្វេសប៊ុករបស់សម្តេចក៏បានបញ្ជាក់ទៀតថា៖


"ក្នុងថ្ងៃចូលឆ្នាំចិនទី១៦ កន្លងទៅនេះ ខ្ញុំបានបំពេញនូវបំណងប្រាថ្នារបស់ប្អូនស្រីធិតា ដែលចំណាយពេលវេលាជាច្រើនខែឆ្នាំ…ចាក់រូបនាគដ៏មានអត្ថន័យមួយផ្ទាំងជូនខ្ញុំ។ ខ្ញុំបានឃើញ comment គាត់តាមហ្វេសប៊ុគ ហើយក៏បានហៅគាត់មកជួបនៅគេហដ្ឋានខ្ញុំតែម្តង។ នៅពេលបានជួបគាត់ទើបដឹងថា គាត់មានប្តីឈ្មោះ ស៊ីវ ដែលជាអ្នកចូលរួមចំណែកក្នុងបុព្វហេតុជាតិតាំងពីឆ្នាំ ១៩៧៩ កន្លងមក។ ពិតណាស់ មាន៧ មករា ១៩៧៩ ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។


មានបងប្អូនអតីតយុទ្ឋជន និងបងប្អូនអ្នកចូលរួមរំដោះជាតិ ព្រមទាំងមិត្តភក្តិចាស់ៗជាច្រើនដែលខ្ញុំមិនបានជួបអស់ ប៉ុន្តែខ្ញុំនៅតែគិតដល់ និងតែងតែនឹករឮកដល់បងប្អូនគ្រប់ទីកន្លែង។ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមរំដោះទឹកដី នឹងការពារសន្តិភាពសម្រាប់ប្រទេសយើងរហូតមកដល់សព្វថ្ងៃនេះ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕"













No comments