Header Ads

មាននរណាចង់ដឹងអត់? តារាភាពយន្តកូនជ្រូកម្នាក់នេះ នឹងធ្វើឲ្យមានការភ្ញាក់ផ្អើលនៅឆ្នាំ ២០២២

បើយោងតាមប្រភពព័ត៌មានបរទេសមួយឈ្មោះ The Sun បានចុះផ្សាយតារាសិចម្នាក់គឺ នាង Melo Imai ធ្លាប់ជាអត្តពលិកតំណាងឲ្យប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ ២០០៦ ដែលត្រូវបានគេប្រារព្ធធ្វើឡើង នាទីក្រុង Turin ប្រទេសអុីតាលី។ ដែលកាលនោះ នាងមានវ័យត្រឹម ១៨ ឆ្នាំ ប៉ុណ្ណោះ។


ក្រោយពីបានបរាជ័យ ក្នុងការនាំយកមេដាយជូនជាតិ អត្តពលិករូបនេះ បានចាប់អាជីព ក្លាយជាតារាសម្តែងស្រី ក្នុងវិស័យភាពយន្តកូនជ្រូករបស់ជប៉ុន ដែលមានអ្នកគាំទ្ររូបនាងជាច្រើនផងដែរ។

យ៉ាងណាមិញ នៅឆ្នាំ ២០១៧ ឆ្នាំកន្លងទៅ តារាសម្តែងស្រីរូបនេះ ស្រាប់តែកសាងចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយគេឃើញមានវត្តមានរបស់នាង បង្ហាញខ្លួននៅក្នុងការប្រកួតជិះក្តារលើទឹកកក All Japan Snowboarding Champions លើកទី៣៥ របស់ជប៉ុន។ ទោះបីជារូបនាងបានហ្វឹកហាត់ត្រឹមតែ ៤ ថ្ងៃ មុនការប្រកួតក៏ដោយ នាងនៅតែអាចផ្តួលគូប្រកួតបាន ក៏ដូចជាដណ្តើមយកមេដាយមាស ជាមួយនឹងពិន្ទុដល់ទៅ ៩០.៧៥ ឯណោះ។


បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា តារាស្រី Melo Imai ដែលបច្ចុប្បន្នមានវ័យ ៣០ ឆ្នាំហើយ គ្រោងនឹងបង្ហាញខ្លួនសាជាថ្មីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២២ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនារដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ថា នៅក្នុងកីឡាអូឡាំពិកឆ្នាំ ២០១៨ នេះ អត្តពលិករបស់​ប្រទេសជប៉ុនបច្ចុប្បន្នដណ្តើមបានមេដាយសរុបចំនួន ៩ ក្នុងនោះមេដាយមាសចំនួន ១ ប្រាក់ ៥ សំរិត ៣ គិតមកទល់ម៉ោង ១១៖០០ ថ្ងៃទី ១៨ កុម្ភៈ ២០១៨ នេះ៕












No comments