ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យភ្ញាក់ផ្អើលទៀតហើយ ជាមួយការប្រមូលទិញផ្លែស្វាយដ៏ច្រើនសន្ធឹកពីកសិករ
កាលពីព្រឹកមិញនេះឧកញ៉ា ម៉ុង ឫទ្ធី គាត់បានបង្ហោះសារ ជាមួយរូបភាពជាច្រើនសន្លឹក ពីការប្រមូលទិញផ្លែស្វាយ ពីកសិករ ជាមួយបរិមាណនៃផ្លែស្វាយនេះមានចំនួនច្រើនគួរឲ្យកក់សំគាល់។ វាពិតជារំភើបណាស់ចំពោះកសិករខ្មែរយើង ដែលបានខិតខំដំដុះកន្លងមក រហូតទទួលបានផល ព្រមទាំងមានការចែកចាយទៅកាន់បរទេសថែមទៀតផង។ ក្នុងនោះផងដែរ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានបញ្ជាក់បន្ថែមទៀតថា៖
"ថ្ងៃសុក្រទី២៣ខែកុម្ពៈ ឆ្នាំ២០១៨ក្រុមការងារ របស់ក្រុមហ៊ុនKFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករម្ចាស់ចំការ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ បានរៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគមអ៊ឺរ៉ុប សម្រាប់ជើងទី២២ឆ្នាំ២០១៨-២០១៩ទំនិញទាំងអស់នេះនិងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះនៅម៉ោង ៦ និង៣០នាទីល្ងាចនេះ QR0971 មានចំនួន១៨ប៉ាឡែត ១០៩៩កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៦១០០គីឡូក្រាម។ ហើយសម្រាប់ជើងនេះក៏មានការរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅប្រទេសរុស្សីផងដែរ ដែលជាជើងទី៥ មានចំនួន ៨៩ កញ្ច្រែង ស្មើនឹងចំនួនផ្លែស្វាយសរុប ១២៣០គីឡូក្រាម។"

Post a Comment