ផ្អើលពេញហ្វេសប៊ុកទៀតហើយ ដោយសារបុរសសង្ហាម្នាក់មានសម្លេងដូចលោក ឆន សុវណ្ណរាជ (មានវីដេអូ)
កាលពីពេលថ្មីនេះគេឃើញក្នុងហ្វេសប៊ុករបស់បុរសសង្ហាម្នាក់ឈ្មោះ Naro Eter បានបង្ហោះបទចម្រៀងជាច្រើនបទក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺនៅពេលដែលពួកគេបានស្តាប់អ្វីដែលលោកបានច្រៀងហើយ មានអារម្មណ៍គិតថា លោកពិតជាមានសម្លេងដូចតារាចម្រៀងដែលកំពុងតែល្បីល្បាញជាខ្លាំងនៅក្រុមហ៊ុនរស្មីហង្សមាស គឺលោក ឆន សុវណ្ណរាជ។
ចំពោះបទដែលលោក Naro Eter យកមក Cover នោះគឺបទ "អន់ចិត្ត" ដែលជាសម្លេងដើមរបស់លោក ឆន សុវណ្ណរាជ។ ហើយអ្វីដែលរឹតតែធ្វើឲ្យមហាជនរឹតតែចាប់អារម្មណ៍កាន់តែខ្លាំងនោះគឺលោកមានសម្លេងដូច ឆន សុវណ្ណរាជ ភាគច្រើន ហើយថែមទាំងសង្ហាទៀតផង។ មួយវិញទៀត លោកក៏ចេះនិពន្ធបទភ្លេងខ្លួនឯងផងដែរ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

Post a Comment