Header Ads

សារដ៏ក្រៀមក្រំរបស់ ភិន សុដាលីស ពិតជាក្តុកក្តួលណាស់!!! តើនាងសរសេរឲ្យនរណាទៅ បានមានពាក្យ "អហោសិកម្ម" នោះ?

ប្រហែលជាមានប្រិយមិត្តជាច្រើន​បាន​ជ្រាប​រួចមកហើយ​ថា ចំណង​ស្នេហ៍​រវាង​តារា​សម្ដែង​ស្រស់ស្អាត ភិន សុ​ដា​លី​ស និង លោក ប៉ែន ចំរុង បានបញ្ចប់​ទៅដោយ​បន្សល់ទុក​នូវ​តំណក់ឈាម​កូនស្រី​ម្នាក់ ដែល​ការបែកបាក់​របស់​តារា​ប្រុស​-​ស្រី​ទាំងពីរ​ដួង​ខាងលើ​បាន​ធ្វើឡើង​តាំងពីរ​នាង​តូច​រូបនោះ​នៅក្នុង​ផ្ទៃ​ម្ដាយ​មកម្ល៉េះ ។​


ហើយ​រហូតមកទល់​ពេលនេះ នាង​តូច ខេ​ត ដែលជា​កូនស្រី​សំណព្វចិត្ត ភិន សុ​ដា​លី​ស មាន​អាយុ​ជាង ១ ខួប​ហើយ ក៏មាន​រូបរាង​ស្រស់ស្អាត​គួរឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់ដែរ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ លោក ប៉ែន ចំរុង ជា​ឪពុក នៅ​មិនទាន់បាន​ជួប​មុខ​កូនស្រី​ផ្ទាល់​នៅឡើយ​ទេ ពោលគឺ​បានត្រឹមតែ​មើល​ក្នុង​រូបថត​ប៉ុណ្ណោះ ខណៈ​កន្លងមក លោក​ធ្លាប់​បានបង្ហាញ​ចេតនា​ចង់​ជួប​មុខ​ព្រះ​នាង​តូច​របស់ខ្លួន​ជារឿយៗ ។​


តែកាលពីម្សិលមិញនេះគេឃើញក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ ភិន សុ​ដា​លី​ស (Katy Love) បាន​បង្ហោះ​សារ​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​សារ​នោះ​មាន​អត្ថន័យ​សុំ​អហោសិកម្ម​ដល់​មនុស្ស​ដែល​ធ្លាប់​បង្ក​ស្នាមរបួស​ដល់​នាង ដោយក្នុងនោះនាងបានបញ្ជាក់ថា៖ " ប្រាប់ខ្លួនឯងរឿយៗថាបើជាតិនេះជំពាក់កម្មអ្នកណាសុំសងអោយអស់​ ហើយសុំអហោសិកម្មអោយអ្នកដែលធ្លាប់បង្កស្នាមរបួសអោយខ្ញុំ​ បុណ្យបាបមិនអាចទូទាត់គ្នាបានទេ​ ខ្ញុំនឹងព្យាយាមសាងបុណ្យហើយចិត្តធ្ងន់ជាងនេះទៀត ពេលខ្លះក៏ដឹងដែរថាបុណ្យសំណាងមនុស្សខុសគ្នាកុំប្រៀបខ្លួនឯងនឹងគេ​ ហើយកុំយកគេទៅប្រៀបនឹងអ្នកណា​ តែជឿរទៅថាយើងមិនអាចចិត្តត្រជាក់ដល់ប៉ុនហ្នឹងកើតទេ🙂 ជាតិនេះមិនសំណាងមានតែសាងកុសលទុកជាតិក្រោយ
#suffer"


​​ក្នុងមួយ​រយៈពេល​ចុងក្រោយ​នេះ ភិន សុ​ដា​លី​ស បាន​បង្ហោះ​សារ​ក្រៀមក្រំ​ប្លែកៗ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក ។ ជាក់ស្ដែង​លើក​នេះ ​កូនស្រី​ម្ចាស់​ផលិតកម្ម​មហាហង្ស​ ក៏មិនបាន​បញ្ជាក់​ច្បាស់​ពី​ឈ្មោះ​បុគ្គលណា​ដែល​នាង​ចង់​អហោសិកម្ម​ឱ្យ​នោះទេ៕



























No comments