ពិតជារំភើបណាស់!!! សុគន្ធ នីសា និងស្វាមី រៀបចំកម្មវិធីពិសេសជូនម្តាយជាទីស្រឡាញ់របស់ខ្លួន
មង្គលការ សុគន្ធ នីសា និងលោក ចៅ សម្បត្តិ ហៅ “សាំបា” ដែលជាអាណិកជនខ្មែរអាមេរិក កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះប្រកបដោយភាពរលូន និងពោរពេញទៅដោយសុភមង្គល។ សុគន្ធ នីសា និងគូស្នេហ៍ បានទិញផ្ទះចូលគ្នាបាន១ជុង នៅខណ្ឌឬស្សីកែវ មុនរៀបការនេះ ដោយថែមទាំងបង្កើតអាជីវកម្មមួយក្រៅពីសិល្បៈ គឺបើកហាងគុយទាវខ្ចប់នៅកោះពេជ្រ ចំណែកលោក សាំបា បានធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ដែលលោកមានភាគហ៊ុនធំនៅក្នុងនោះទៀតផង។
បន្ទាប់ពីមង្គលការរបស់ សុគន្ធ នីសា គេក៏មិនដែលឃើញអ្នកនាងមានការបង្ហោះរូបភាពជាលក្ខណៈគ្រួសារ រឺឯកជនផ្ទាល់ខ្លួនឡើយ ស្រាប់តែកាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុករបស់ នីសា (Nisa Sokun) ទើបតែបង្ហោះរូបប៉ុន្មានសន្លឺក ដែលមើលទៅពិតជារំភើបណាស់ ព្រោះគាត់បានរៀបចំកម្មវិធីពិសេសជូនម្តាយរបស់ខ្លួនដោយក្នុងនោះ នីសាបានសរសេរថា៖ "រីករាយថ្ងៃខួបកំណើតម៉ាក់ កូនៗទាំងអស់សូមជូនពរម៉ាក់អោយមានសុខភាពល្អមាំមួន នឹងសុខសប្បាយ សប្បាយចិត្ត អាយុវែង 🎂🎉💐❤️ កូនទាំងអស់ស្រឡាញ់ម៉ាក់😍😘"៕

Post a Comment