គ្រាន់តែឃើញរូបមួយសន្លឹកនេះ ធ្វើឲ្យមហាជនសង្ស័យថាលោក ប៊ុត សីហា អាចនឹងចុះកុងត្រាជាមួយផលិតកម្មថោនហើយ (មានវីដេអូ)
លោក ប៊ុត សីហា ដែលជាម្ចាស់ពាន “The Voice Cambodia” រដូវកាលទី១ របស់ក្រុមហ៊ុនហង្សមាស កាលពីឆ្នាំ២០១៥នោះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលថ្មីៗនេះ រូបគេបានក្លាយទៅជាតារាចម្រៀងច្រៀងតាមអកដង់ក្នុងមង្គលការអ្នកតាមជនបទស្រុកស្រែរចម្ការ ដែលត្រូវម្ចាស់កម្មវិធីបង្ហើបឲ្យដឹងថា តម្លៃខ្លួនសីហា ត្រឹមតែ១០០ដុល្លារ ក្នុង១កម្មវិធីនោះ។
សម្រាប់នាពេលថ្មីៗនេះវិញ លោក ប៊ុត សីហា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត និងចាប់ផ្តើមផ្ទុះការសង្ស័យថា ម្ចាស់ពានរង្វាន់រូបនេះ កំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន នេះបើយោងតាមគណនីហ្វេសប៊ុក តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះរូបថត ជាមួយនឹងក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះ ទើបធ្វើឲ្យមានការសង្ស័យយ៉ាងដូច្នោះ។ តែរឿងពិតទៅជាយ៉ាងណានោះក៏មិនទាន់មាននរណាម្នាក់ដឹងច្បាស់ទេ។
គួររំលឹកឡើងវិញផងដែរថា លោក ប៊ុត សីហា ដែលបានរួមរស់ក្រោមដំបូលតែមួយជាមួយនាងឃុន ស្រីនាង តាំងពីមុនក្លាយទៅជាតារាចម្រៀងហង្សមាស នោះ ពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ អាយុជាង២ឆ្នាំ ហើយជាញឹកញាប់ សីហា បានបង្ហោះរូបជាមួយកូនស្រី ហាក់ដូចជាអស់សង្ឃឹមក្នុងជីវិតអីចឹង។
ម្ដាយក្មេកប៊ុត សីហាធ្លាប់ឲ្យដឹងថា “សីហា មានជំងឺក្រពះធ្ងន់ធ្ងរ ទើបធ្វើឲ្យរូបគេស្គមស្គាំង ខុសពីតារាចម្រៀងដទៃនោះ ហើយពេលនេះ សីហា ត្រូវការព្យាបាលជំងឺក្រពះជាចាំបាច់ ខណៈដែលលុយកាក់មិនសូវសល់ឡើយ៕
ហើយមួយរយៈចុងក្រោយនេះ លោក ប៊ុត សីហា បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការអាណិតអាសូរដល់លោកជាខ្លាំង នៅពេលដែលឃើញលោក បែរជាធ្លាក់ខ្លួនដូចអ្វីដែលបានរៀបរាប់ខាងលើ។
សម្រាប់នាពេលថ្មីៗនេះវិញ លោក ប៊ុត សីហា ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងទៀត និងចាប់ផ្តើមផ្ទុះការសង្ស័យថា ម្ចាស់ពានរង្វាន់រូបនេះ កំពុងតែពិភាក្សាគ្នា ពីរឿងចូលផលិតកម្មថោន នេះបើយោងតាមគណនីហ្វេសប៊ុក តារាចម្រៀងស្រីរូបស្រស់ រ៉ាប៊ី ដែលជាតារាចម្រៀងក្នុងផលិតកម្មថោន បានបង្ហោះរូបថត ជាមួយនឹងក្រដាសឯកសារប៉ុន្មានសន្លឹកនៅលើតុនោះ ទើបធ្វើឲ្យមានការសង្ស័យយ៉ាងដូច្នោះ។ តែរឿងពិតទៅជាយ៉ាងណានោះក៏មិនទាន់មាននរណាម្នាក់ដឹងច្បាស់ទេ។
គួររំលឹកឡើងវិញផងដែរថា លោក ប៊ុត សីហា ដែលបានរួមរស់ក្រោមដំបូលតែមួយជាមួយនាងឃុន ស្រីនាង តាំងពីមុនក្លាយទៅជាតារាចម្រៀងហង្សមាស នោះ ពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ អាយុជាង២ឆ្នាំ ហើយជាញឹកញាប់ សីហា បានបង្ហោះរូបជាមួយកូនស្រី ហាក់ដូចជាអស់សង្ឃឹមក្នុងជីវិតអីចឹង។
ម្ដាយក្មេកប៊ុត សីហាធ្លាប់ឲ្យដឹងថា “សីហា មានជំងឺក្រពះធ្ងន់ធ្ងរ ទើបធ្វើឲ្យរូបគេស្គមស្គាំង ខុសពីតារាចម្រៀងដទៃនោះ ហើយពេលនេះ សីហា ត្រូវការព្យាបាលជំងឺក្រពះជាចាំបាច់ ខណៈដែលលុយកាក់មិនសូវសល់ឡើយ៕
ខាងក្រោមនេះជាវីដេអូរបស់លោកចូលប្រឡងក្នុងកម្មវិធី The Voice Cambodia
Post a Comment