កញ្ញា ជីជី ចេញមកបកស្រាយហើយ ដោយមានគេចោទថា រូបនារីរាំស្រាតនេះគឺជារូបគាត់ (មានវីដេអូ)
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ កញ្ញា ជីជី (VJ GiGi) បានបង្ហោះវីដេអូមួយធ្វើការបកស្រាយ ក៏ដូចជាការឆ្លើយតបទៅនឹងសំនួរមួយចំនួន ព្រមទាំងការយល់ច្រឡំផងដែរ ថានារីដែលរាំស្រាតក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែងជារូបគាត់។ នៅពេលនេះ កញ្ញា ជីជីបានបញ្ជាក់យ៉ាងច្បាស់ផងដែរថា រូបនារីម្នាក់នេះមិនមែនជារូបគាត់ទេ។ ដូចនេះសូមបងប្អូនទាំងឡាយកុំមានការយល់ច្រឡំមកលើរូបគាត់អី។
គួរបញ្ជាក់ផងដែរថានាពេលថ្មីៗនេះមានការបែកធ្លាយនូវរូបភាពអាសអាភាសតាមរយៈវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គម ដោយបង្ហាញពីស្ត្រីវ័យក្មេង ដែលមានសម្រស់ដ៏ស្រស់ស្អាតម្នាក់ស្លៀកតែខោខ្លី អាក្រាតល្វែងខាងលើ បញ្ចេញសុដន់ និងសាច់.សខ្ចី និងមានបុរសម្នាក់មកឈររាំអោបខាងក្រោយ និងធ្វើឱ្យមានការចាប់អារម្មរណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សទូទៅយ៉ាងខ្លាំងនោះ។
មិនតែប៉ុណ្ណោះ ក៏មានបណ្តាញសាព័ត៌មានមួយចំនួនបានដកស្រង់យករូបភាពនេះ យកមកធ្វើការផ្សព្វផ្សាយផងដែរ ដោយបានបញ្ជាក់ថា «រូបភាពអាសាអាភាសមួយនេះ គឺបានកើតឡើងនៅក្នងហាងខារ៉ាអូខេមួយកន្លែង ដែលមានយីហោ កូឡូសូ Coloso» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយអាជ្ញាធរ ក៏ព្រមានបិទទីតាំងខាងលើនេះផងដែរ «ប្រសិនបើបានរកឃើញរូបភាពមួយនេះ បែកធ្លាយចេញពីក្នុងខារ៉ាអូខេមួយនេះប្រាកដមែននោះ» នេះបើតាមការប្រាប់ឱ្យដឹងនៅថ្ងៃទី ២៣ កុម្ភៈ នេះ៕
Post a Comment