រឿងពិតនៅពីក្រោយមង្គលការកូនប្រុសស្រីតូចៗពីរនាក់ ត្រូវបានលាតត្រដាង (មានវីដេអូ)
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ តូច នឿន បានបង្ហោះរូប លាយឡំជាមួយវីដេអូ ដែលបង្ហាញពីមង្គលការតូចមួយរវាងកុមារា និងកុមារីម្នាក់ ដែលមានវ័យក្រោម១០ឆ្នាំ ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមជាមួយការសង្ស័យផងដែរ។
ក្នុងនោះក៏មានសំនួរចោទសួរទៅកាន់ម្ចាស់ហ្វេសប៊ុកខាងលើថា តើមានរឿងអ្វីកើតឡើង? តើពិធីមួយនេះគឺជាពិធីអ្វី? ដោយគ្រាន់តែឃើញសំនួរបែបនេះក៏មានអ្នកជិតស្និតជាមួយម្ចាស់ហ្វេសប៊ុកមួយនេះបានបកស្រាយថា ពួកគេទាំងពីរនាក់នេះជាកូនភ្លោះទេ ហើយមូលហេតុដែលធ្វើបែបនេះគឺតាមជំនឿចាស់ៗបុរាណមកថា បើសិនជាពួកគេកើតមកមានស្រីនិងប្រុសហើយជាកូនភ្លោះនោះគឺដាច់ខាតត្រូវតែរៀបចំពិធីមង្គលការឲ្យពួកគេ ដោយគិតថាប្រហែលជាជាតិមុនពួកគេទាំងពីរនាក់ជាប្តីប្រពន្ធនិងគ្នា បើមិនដូច្នេះទេ អាចនាំរឿងមិនល្អទៅថ្ងៃខាងមុខ៕

Post a Comment