ទឹកចិត្តគ្រូម្នាក់នេះពិតជាកម្ររកណាស់ ដោយបង្កើតសាលាតូចមួយ បង្រៀនសិស្សដោយមិនទទួលថវិការ
លោក គី ពិសិដ្ឋ គ្រូបង្រៀនគណិតវិទ្យាកម្រិតមូលដ្ឋានមួយរូបប្រចាំវិទ្យាល័យ ហ៊ុនសែនភូមិថ្មី ជាអ្នកផ្ដួចផ្ដើមបង្កើតសាលាមនុស្សធម៌នេះឡើង ក្នុងក្រុងបានលុង ខេត្តរតនគិរី។ សាលាមានតែដំបូល ជញ្ជាំងដណ្ដប់ខ្យល់នេះមានឈ្មោះថា «សាលាមេត្តា»។
បានលុង មិនមែននៅក្រលំបាក គ្មានសាលារដ្ឋត្រឹមត្រូវ ឬសាលាឯកជននោះទេ។ ប៉ុន្តែលោក គី ពិសិដ្ឋ រៀបរាប់ថា សាលានេះមានគោលដៅចែករំលែក ចំណេះភាសាអង់គ្លេសដល់ក្មេងៗគ្រួសារក្រលំបាក ក្នុងសហគមន៍លោក ដែលពុំមានលទ្ធភាពទិញសម្ភារៈសិក្សា និងបង់ថ្លៃរៀននៅសាលាឯកជន។ គំនិតនេះតែងដក់ក្នុងចិត្តលោកតាំងពីដើមមក ហើយសាលាមនុស្សធម៌ដ៏ក្រីក្រនេះ សង់ដោយឈើដែលលោករុះពីទ្រុងមាន់លោក រួមនឹងការឧបត្ថម្ភសម្ភារៈ ស័ង្កសីចាស់ៗ ពីអាណាព្យាបាលកុមារក្នុងសហគមន៍ និងសប្បុរសជនមួយចំនួនទៀត។
សាលាអង់គ្លេសមនុស្សធម៌នេះ សង់លើដីឯកជនអ្នកស្រុកប៉ុណ្ណោះ។ លោក គី ពិសិដ្ឋ ដែល ពន្យល់ថាលោកពុំមានគោលដៅ ស្វែងរកមូលនិធិ ដើម្បីរកទីតាំងច្បាស់លាស់ ឬរឹង មាំជាងនេះឡើយ។ ជំហានបន្ទាប់ លោកគ្រូនឹងសិក្សាបង្កើតសាលាមនុស្សធម៌តូចៗ បែបនេះ ទៅតាមសហគមន៍ក្រីក្រ ដាច់ស្រយាល និងតាមសហគមន៍ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី បន្តទៀតផងដែរ។
គិតមកទល់ពេលនេះ ជាងកន្លះខែហើយ ដែលសាលាអង់គ្លេសមនុស្សធម៌ មេត្តា លេចរូបរាងឡើង។ ក្រៅពីផ្ដល់ចំណេះភាសាអង់គ្លេស សាលានេះក៏ជាកន្លែងចែករំលែកការងារសង្គមដល់យុវជន ត្បិតការបង្រៀនត្រូវបានលើកទឹកចិត្តឲ្យមានការចូលរួមពី យុវជន និងសិស្សវិទ្យាល័យ ដែលចេះភាសាអង់គ្លេសក្នុងក្រុង បានលុងនេះ បង្រៀនតែម្ដង៕

ប្រភព៖ Sabay
Post a Comment