Header Ads

រឿងដែលកំពុងតែផ្ទុះល្បីខ្លាំង!!! ក្តីស្រឡាញ់របស់នារីម្នាក់នេះនៅដដែល បើទោះមិត្តប្រុសរបស់នាងមានជំងឺមហារីកគ្រាប់ភ្នែកក៏ដោយ

ថៃ៖ កាលពីថ្មីៗនេះ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញនារីស្រស់ស្អាតជនជាតិថៃម្នាក់ឈ្មោះ Atittaya Chumkeaw បានបង្ហោះរូបមួយសន្លឺក ព្រមជាមួយសារដ៏ខ្លីមួយ បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនពិតជាមានការកោតសរសើរជាខ្លាំង បើទោះបីបុរសម្នាក់ដែលនាងកំពុងមើលថែមានរូបរាងអាក្រក់យ៉ាងណាក៏ដោយ ក៏ចិត្តរបស់នាងមិនប្រែប្រួលឡើង ដោយនៅរក្សាភាពផ្អែមល្ហែមដដែល ហើយសារដែលនាងសរសេរនោះគឺមានន័យថា៖
"Anniversary 3 Years 💓💑
รักอ้วนเหมือนเดิมนะ💏"។


ក្នុងនោះផងដែរបើតាមសារព័ត៌មានថៃជាច្រើនចុះផ្សាយ បានឲ្យដឹងផងដែរថា មូលហេតុដែលបុរសម្នាក់នេះធ្លាក់ក្នុងសហភាពដូចនេះគឺដោយសារតែលោកបានកើតជំងឺមហារីកគ្រាប់ភ្នែកអស់រយៈពេល២ឆ្នាំមកហើយ ហើយជំងឺមួយនេះ កាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យមុខរបស់លោកកាន់តែប្រែប្រួល និងហើមប៉ោងគ្រាប់ភ្នែកកាន់តែធំឡើងៗ និងរលួយស្បែកមុខទាំងស្រុង។ 


ក្នុងនោះផងដែរ អ្វីដែលស្ទើរតែមិនជឿនោះ បើទោះជាលោកមានជំងឺបែបនេះក៏ដោយ ក៏មិត្តស្រីរបស់លោកមិនចាកចេញពីលោកដែរ ហើយថែមទាំងមើលថែទាំលោក ផ្តល់កំលាំងចិត្តគ្រប់ពេលវេលា ហាក់ដូចជាគ្មានអ្វីប្រែប្រួលទាល់តែសោះ។

ក្រោយពីបានឃើញរូបភាពស្នេហ៍ស្មោះរបស់អ្នកទាំង២បែបនេះហើយ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានក្តីរំភើបជាខ្លាំង ដោយមានអ្នកខ្លះបានសរសេរថា ខ្ញុំស្ទើរតែមិនគួរឲ្យជឿថាស្ត្រីម្នាក់នេះអាចនៅរក្សាក្តីស្រឡាញ់មួយនេះនៅដដែលបាន នេះជាទឹកចិត្តមួយ ពិតជាកម្ររកបានណាស់។


គួរបញ្ជាក់ដែរថា នារីស្រស់ស្អាតម្នាក់នេះក៏ធ្លាប់បង្ហោះរូបភាពជាមួយមិត្តប្រុសរបស់ខ្លួន ជាច្រើនលើក ច្រើនសារមកហើយ ហើយក៏មានរូបគម្រប់ខួបស្រលាញ់គ្នាបាន២ឆ្នាំផងដែរ តែរឿងរ៉ាវទាំងនេះទើបទទួលការចាប់អារម្មណ៍និងល្បីខ្លាំងនាពេលថ្មីៗនេះ ចំពេលដែលនាងបានបង្ហោះគម្រប់ខួបស្រលាញ់គ្នា៣ឆ្នាំតែម្តង៕




































No comments