តើមានរឿងអ្វីទៀតហើយ? ម៉េចក៏ អ្នកនាង ម៉េង កែវពេជ្ជតា លើកយករឿងនេះមកនិយាយ? (មានវីដេអូ)
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ គេឃើញក្មេងស្រីជនជាតិឥណ្ឌាម្នាក់ឈ្មោះ Suchetha Satish មានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ រស់នៅក្នុងទីក្រុង Dubai ដែលមានសមត្ថភាពអាចច្រៀងចំរៀងរហូតដល់ទៅ ១០២ភាសាខុសៗគ្នា ហើយក៏បានបំបែកកំណត់ត្រាពិភពលោកផងដែរ។
ទាក់ទងរឿងរ៉ាវខាងលើនេះផងដែរ គេក៏ទើបតែឃើញក្នុងហ្វេសប៊ុកផេករបស់កំពូលតារាចម្រៀងម្នាក់ដែលបានល្បីល្បាញក្នុងប្រទេសកម្ពុជាយើងអស់រយៈពេលជាយូរមកហើយនោះគឺ ម៉េង កែវពេជ្ជតា បានសម្តែងនូវអារម្មណ៍មួយចំនួនហាក់ដូចជាតូចចិត្តខ្លាំងណាស់ ព្រោះកាលពីពេលកន្លងទៅ ដែលអ្នកនាងធ្លាប់បានច្រៀងបទជាភាសាថៃ មានគេមិនពេញចិត្តមួយចំនួនតូច។ នៅក្នុងនោះអ្នកនាងបញ្ជាក់បន្ថែមថា៖
"បើខ្មែរយើងអាចច្រៀងភាសារគេបានហើយជាបទចម្រៀងតារាកំពូលរបស់ជាតិគេទៀត តើបងប្អូនគាំទ្រនិងអបអរទេ ? ឬក៍ជេរថាបំផ្លាញវប្បធម៌ដូចកាលដែលពេជ្ជតាច្រៀងបទថៃ ? ហាសហា នឹកដល់ពេលហ្នុង មានមនុស្សមិនច្រើនទេត្រឹមបួនដប់នាក់ប៉ុណ្ណោះដែលប្រឆាំង..តែគេខំលើកយករឿងខ្លាចប៉ះពាល់វប្បធម៌មកអះអាងតែការពិតគ្រាន់តែចង់បិទបាំងភាពច្រណែនក្នុងខ្លួនពួកគេប៉ុណ្ណោះ ។ បួនដប់នាក់នោះខ្ញុំចាំមិនភ្លេចទេ ហើយចាំច្បាស់ទៀតថានរណាជាមេក្លោង 😀😂"
សិស្សថ្នាក់ទី ៧ រូបនេះស្ថិតនៅក្នុងសាលាវិទ្យាល័យមួយក្នុងទីក្រុង Dubai ហើយ Suchetha ទើបតែបំបែកកំណត់ត្រាពិភពលោកសម្រាប់ការច្រៀងច្រើនភាសាច្រើនបំផុតក្នុងការប្រគំតន្ត្រីមួយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ នាងចូលចិត្តច្រៀងភាសាឥណ្ឌា ៧ ប្រភេទក្នុងនោះមាន Hindi, Malayalam និង Tamil ជាពិសេសភាសាអង់គ្លេស ប៉ុន្ដែនាងជានិច្ចកាលមានចំណាប់អារម្មណ៍ទៅលើបទចម្រៀងបរទេសជាង ហើយជាហេតុធ្វើឱ្យនាងបំបែកកំណត់ត្រាពិភពលោក។ នៅថ្ងៃទី ២៥ មករា ២០១៨ ក្មេងស្រីវ័យ ១២ ឆ្នាំនេះបានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនៅស្ថានកុងស៊ុលឥណ្ឌាក្នុងទីក្រុង Dubai ដោយច្រៀង ១០២ ភាសាក្នុងរយៈពេល ៦ ម៉ោង និង ១៥ នាទី។
ហើយអ្វីដែលរឹតតែពិសេស និងចាប់អារម្មណ៍ចំពោះប្រជាជនកម្ពុជា ក្នុងចំណោងភាសា ១០២ភាសានោះ នាងអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងរលូន និងពិរោះ ដែលមានសូរសៀងស្តាប់ទៅហាក់បីដូចជាអ្នកចេះភាសាខ្មែរយូរឆ្នាំអញ្ចឹង ខណៈបទដែលក្មេងស្រីតូចនោះលើកយកបកស្រាយនោះគឺបទ “ខ្ញុំស្រលាញ់ស្រីតូច” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស លោកតា សុិន សុីសាមុត។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដែលនាងបានច្រៀង តែប្រសិនបើចង់ស្តាប់ត្រង់កន្លែងនាងច្រៀងជាភាសាខ្មែរគឺចាប់ពីនាទីទី 4:26 ទៅ។

Post a Comment