Header Ads

មានរឿងដ៏អស្ចារ្យទៀតហើយ!!! រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុង ហើយ

ភ្នំពេញ៖​ រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ ឆ្នាំ២០១៨ នេះ ​បាន​សម្រច​បង្កើត​ឧទ្យា​​ន​ជាតិ​កោះ​រ៉ុង​ដើម្បី​ធានា​ការ​ថែ​រក្សា ​និង​ការ​ពារ​សោភ​ណភា​ពធ​ម្មជា​វប្ប​ធម៌​ប្រព័ន្ធ​អេ​កូឡូ​ស៊ី និ​ង​ជីវ​ចម្រុះ​លើ​កោះ​ និង​បរិ​វេណ​សមុទ្រជុំវិញ​។ ​នេះ​បើ​តាម​អនុ​ក្រឹត្យ​នៅ​ថ្ងៃ​នេះ​។


បើ​តាម​អនុ​ក្រឹត្យ​ទី​តាំង​នៃ​ឧទ្យាន​ជាតិ​នោះ​រួម​មាន​៖ ​កោះ​រ៉ុង ​កោះ​រ៉ុង​សន្លឹម ​​កោះ​កូន ​​កោះ​តូច ​​កោះ​តា​ទៀម ​​កោះ​ម្ចាស់​​ក្រៅ ​កោះ​ម្ចាស់​ក្នុង ​និង​សមុទ្រ​ជុំវិញ​ ដែល​មាន​ផ្ទៃ​សរុប​ ៥២​៤៤៨ ​ហិក​តា ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សី​ហនុ​និង​ខេត្ត​កោះ​កុង ​ដែល​ក្នុង​នោះ​ផ្ទៃ​ដី​មាន​ ៥៣១១ ​ហិក​តា​និង​ផ្ទៃ​ទឹក​សមុទ្រ​ទំហំ ៤៧​១៣៧ ​ហិក​តា​។

យ៉ាង​ណា​ក៏​ដោយ​ឧទ្យាន​ជាតិ​សមុទ្រ​នេះ​មិនរា​ប់​បញ្ចូល​ដី​កម្ម​សិទ្ធិ​ឯក​ជន​និង​ដី​ប្រើ​ប្រាស់​ជា​ប្រយោ​ជន៍​សា​ធារ​ណៈ​ទេ​។ ​នេះ​បើ​តាម​អនុ​ក្រឹត្យ​ដដែល​៕




































No comments