ពេលនេះសម្តេចលេងខ្លាំងៗ ចំពោះអ្នកណាហ៊ានអនុញ្ញាតឲ្យរថយន្តដឹកលើសទម្ងន់ និងខុសបច្ចេកទេស បើកបរលើផ្លូវ អាចអស់តំណែងតែម្តង (មានវីដេអូ)
កាលពីព្រឹកមិញនេះ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន បានបង្ហោះសារជាផ្លូវការមួយដែលទាក់ទងទៅរថយន្តមួយចំនួនដែលដឹកលើសទម្ងន់ ហើយក៏មានរថយន្តខ្លះកាត់តខុសបច្ចេកទេសផងដែរ ដោយក្នុងនោះសម្តេចបានបញ្ជាក់យ៉ាងច្បាស់ក្នុងហ្វេសប៊ុកផេករបស់គាត់ថា៖
"ចំពោះរថយន្តដឹកជញ្ជូនលើសទំងន់ក្នុងប្រទេសកម្ពុជាទាំងអស់ គឺក្រសួងមន្ទីរពាក់ព័ន្ឋនានាត្រូវជួបប្រជុំជាមួយម្ចាស់ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំអោយបានច្បាស់អំពីច្បាប់ចរាចរណ៍ និងការដឹកជញ្ជូន និងផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និង ស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរ។
បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង។ យើងត្រូវនិយាយគ្នាអោយច្បាស់អំពីរឿងហ្នឹង។
ចាប់ពី០០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ មានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅ ហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះគឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍៕"
ការព្រមានខ្លាំងៗបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ ការសាងសង់នេះនឹងបញ្ចប់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ៤២ខែ៕

Post a Comment