Header Ads

កោតគាត់ចេះនឹកឃើញ!!! វិធីកាត់ស្ត្រេសរបស់លោក នី រតនា ពិតជាកម្រមាននរណាម្នាក់នឹកស្មានដល់មែន

លោក នី រតនា មានប្រិយមិត្ត​ជាច្រើនប្រាកដជា​នឹក​ដល់​តំណែង​ជា​ម្ចាស់​ពាន Cambodian idol រដូវ​កាល​ទី ១ ជាក់​ជាមិនខាន ។ ថ្វី​ដ្បិត នី រតនា ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មិនយូរប៉ុន្មាន ប៉ុន្ដែ​ប្រជាប្រិយភាព​តារា​ប្រុស​រូបនេះ ច្រើន​ក្រាស់ក្រែល​មិន​ចាញ់​តារា​ជើងចាស់​មួយចំនួន​នោះទេ ។ ភាពល្បីល្បាញ​របស់ នី រតនា ជំ​រុញឱ្យ​ការងារ​សិល្បៈ​របស់លោក​កាន់តែ​មមាញឹក​ឡើង ។​


​ជាធម្មតា​តារាចម្រៀង​ប្រុស​វ័យក្មេង នី រតនា តែង​បង្ហាញ​សកម្មភាព​ការងារ​របស់ខ្លួន​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។ លើសពីនេះ ម្ចាស់​ពាន​ខាងលើ ក៏​ច្រើន​បញ្ចេញ​ពាក្យពេចន៍​លេងសើច​មួយចំនួន​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​ឱ្យបាន​កាន់តែខ្លាំង​ផងដែរ ។


​ដោយឡែក​លើក​នេះ នី រតនា ស្រាប់តែ​លើកឡើង​នូវ​ប្រយោគ​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ជាង​ពេលកន្លងមក ដែល​ធ្វើឱ្យ​ហ្វេ​នៗ​ហួសចិត្ត​មិន​ស្ទើរ​នោះទេ​ពេល​អាន​សារ​របស់លោក ។ «ថ្ងៃនេះមានអារម្មណណ៍ថាដូចជារាងអផ្សុកណាស់ ឥលូវនេះជិះឡានមកខេត្តកែប មកញាំអីលេងនៅមាត់សមុទ្រ ដេីម្បីលំហែរអារម្មណ៍បន្តិច កាត់បន្ថយការStress😰 មោះ !!!បងប្អូនទាំងអស់គ្នា ខ្ញុំចាំនៅមាត់សមុទ្រ😂» នេះជាសាររបស់លោក នី រតនា ដែលបានលើកឡើងក្នុងហ្វេសប៊ុករបស់លោកកាលពីម្សិលមិញនេះ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។​


​បន្ទាប់ពី​ឃើញ​វិធី​កាត់​ស្រេ្ត​សរ​បស់​តារា​ប្រុស នី រតនា ធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ហួសចិត្ត​ដោយសារ​ស្មាន​មិន​ដល់​គ្រប់គ្នា ៕




































No comments