ការសង្ស័យរបស់មហាជនត្រូវបានលាតត្រដាងហើយ ថា មាស សុខសោភា ចង់ចាកចេញពីផលិតកម្មចាស់រឺក៏អត់
ភ្នំពេញ៖ មុននេះក៏ធ្លាប់មានដំណឹងថា តារាចម្រៀងសំឡេងស្រទន់ ជ្រកក្រោមដំបូលទ្រនំផលិតកម្មថោន កញ្ញា មាស សុខសោភា ត្រៀមវេចបង្វេចរើកញ្ជើចូលទៅជ្រកទ្រនំហង្សមាសម្តងរួចហើយ។
ជាថ្មីស្របពេលដែលតារាចម្រៀងជាច្រើនក៏ជញ្ជូនជើងគ្នារត់ចូលទ្រនំហង្សមាសនោះ ក៏ល្បីទៀតថា ពេលនេះ កញ្ញា មាស សុខសោភា ក៏ជាតារាចម្រៀងស្រីមួយរូបដែលទ្រនំហង្សមាសសម្លឹងឃើញប្រជាប្រិយភាពខ្លាំងជាងតារាចម្រៀងផ្សេង។
នៅរាត្រីថ្ងៃទី ១៤ ខែកុម្ភៈនេះ តារាចម្រៀងស្រីល្បីពហុសំឡេង ច្រៀងបានទាំងសម័យនិងបុរាណ អ្នកនាងមាស សុខសោភា នឹងចេញដំណើរហោះទៅប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមសម្ដែងក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ដ្រីអចលនទ្រព្យដែលមានការសម្ដែង ២ លើកនៅថ្ងៃទី ១៦ និង ១៧ កុម្ភៈដោយរួមឆាកសម្តែងជាមួយ តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ដ លោក ខេម លោក ប៉ែន ចំរ៉ុង លោក ឡេង ណាវ៉ាត្រា កញ្ញា យូរី និងក្រុមតារាជាច្រើនទៀត។
ការចេញទៅសម្ដែងនៅក្រៅប្រទេសលើកនេះគឺចំពេលដែលមានការសង្ស័យថា កញ្ញា មាសសុខសោភា នឹងចូលផលិតកម្មរស្មីហង្សមាសនាពេលខាងមុខនេះហើយ។ ក្នុងការសង្ស័យនេះ ក៏មានការបង្ហើបពីអ្នកសិល្បៈថា៖ «ផលិតកម្មធំនោះចង់បានសោភា ជាច្រើនឆ្នាំមកហើយដែរ»។
តែយ៉ាងណា ដំណឹងនេះក៏ត្រូវតារាស្រីល្បីមានសំឡេងស្រទន់ មានស្រុកកំណើតខេត្តកំពង់ស្ពឺ កញ្ញា មាស សុខសោភានៅពេលដែលអ្នកកាសែតជជីកសួររឿងរ៉ាវនេះនាងបែរជាបានអះអាងក្នុងភាពមុតមាំថា៖ «សម្រាប់ ខ្ញុំចំពោះព័ត៌មានល្បីយ៉ាងណាខ្ញុំមិនដឹងទេ តែខ្ញុំពេលនេះនៅតែជា អ្នកចម្រៀងថោន ដដែលទេ គ្មានគម្រោងទៅចូលហង្សមាសឡើយ»។
បកស្រាយពីភាពម៉ឺងម៉ាត់នេះទៀត តារាចម្រៀងស្រីរូបនេះក៏ពោលឡើងទៀតថា៖ «ខ្ញុំចង់មានសេរីភាពនៅខាងក្រៅជាជាងចូលទៅក្នុងកុងត្រា ដែលមានលក្ខណៈស្មុគស្មាញច្រើន ហើយខ្ញុំនៅផលិតកម្មថោនក៏មានក្តីសុខហើយដែរ»។
ជាមួយគ្នានោះដែរ មាស សុខសោភា ក៏បកស្រាយផងដែរ នឹងវត្តមានសម្តែងជាមួយ មិត្តចាស់ លោក ខេមរៈ សិរីមន្ត ដែលពេលនេះ ក្លាយជាតារាចម្រៀងចំណូលថ្មីនៅផលិតកម្មហង្សមាស ដោយនាងថា៖ «ការជួបនឹងច្រៀងសម្តែងជាមួយ សិរីមន្ត ក៏មិនពាក់ព័ន្ធនឹងដំណឹងល្បីចូលហង្សមាសដែរ។ សំខាន់គឺខ្ញុំនៅចង់មានសេរីភាពសិល្បៈដូចសព្វថ្ងៃ»។
តារាស្រីរូបនេះ ក៏បានឲ្យដឹងទៀតថា ៖ «ការជួបគ្នារវាងខ្ញុំ និងបងសិរីមន្តនៅលើឆាកតន្ត្រីនៅកូរ៉េនេះក៏រំពឹងនឹងទទួលបានការគាំទ្រច្រើនពីបងប្អូននៅទីនោះ ព្រោះថា បងប្អូនខ្មែរនៅកូរ៉េក៏មានចំនួនច្រើន ហើយពួកគាត់តែងគាំទ្រអ្នកសិល្បៈខ្មែរយើងផងដែរ»៕

Post a Comment