សូមមេត្តាប្រុងប្រយ័ត្ន!!! ឆ្ងាញ់ស្រាថ្នាំ ក្លែមជាមួយសាច់ឆ្កែ ទីបំផុតស្លាប់ម្នាក់ និងម្នាក់ទៀតកំពុងសង្គ្រោះជាបន្ទាន់
កំពត ៖ បុរសម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ និងម្នាក់ទៀតកំពុងធ្វើការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យប្រទេសវៀតណាម ខណៈជនរងគ្រោះទាំងពីរបានផឹកស្រាថ្នាំក្លែមសាច់ឆ្កែជាមួយគ្នារួចមក។ ចំពោះរឿងរ៉ាវនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកផ្សំថ្នាំបុរាណម្នាក់មកសាកសួរផងដែរ។ ករណីដ៏កម្រនេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង ២០ នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុច ភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ដោយសារពុលស្រាថ្នាំខាងលើ មានឈ្មោះ សំ វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។ ដោយឡែកបុរសដែលកំពុងធ្វើការសង្គ្រោះបន្ទាន់មានឈ្នោះ ហ៊ួត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលជួបករណីដូចខាងលើ ជនរងគ្រោះបានអង្គុយផឹកស្រាថ្នាំក្លែមសាច់ឆ្កែជាមួយគ្នា លុះបន្តិចក្រោយមកស្រាប់ពីជនរងគ្រោះទាំងពីរមានអាការៈក្អួតចង្អោរ ឃើញសភាពមិនស្រួល និងមានសភាពគួរឲ្យបារម្ភផងនោះ ក្រុមគ្រួសារក៏បានដឹកជនរងគ្រោះតាមរថយន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាមតែម្តង ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកបុរសម្នាក់ក៏បានស្លាប់បាត់បង់ជីវិត។

បើតាមការបំភ្លឺពីសំណាក់គ្រូផ្សំថ្នាំបុរាណម្នាក់ ឈ្មោះ អ៊ឹង ឈាន់ ហៅ កៅ បាននិយាយថា មុនជួបករណីនេះ សំ វណ្ណា (ជនរងគ្រោះ) បានកុម្ម៉ង់ឲ្យខ្លួនផ្សំថ្នាំខ្មែរយកត្រាំស្រាផឹកសម្រាប់ការពាររោគហឺត ទើបខ្លួនបានផ្សំជូនតាមការកុម្ម៉ង់ ក្នុងនោះមានផ្កាស្លាក់ ដោយបានប្រាប់ទៅជនរងគ្រោះថា ថ្នាំនេះបើយកមកត្រាំស្រាត្រូវទុករយៈពេល ១០ ថ្ងៃទើបពិសារបាន បើហូបភ្លាមអាចពុលស្លាប់មិនខានឡើយ។ អ្នកផ្សំថ្នាំបានបន្តថា បន្ទាប់ពីបានផ្តាំរួចហើយជនរងគ្រោះក៏យកថ្នាំទៅត្រាំស្រា ប៉ុន្តែជនរងគ្រោះមិនបានអនុវត្តតាមបណ្តាំ គឺត្រាំភ្លាមផឹកភ្លែតតែម្តង ទើបបណ្តាលឲ្យពុលស្លាប់បែបនេះ។

ទោះជាយ៉ាងណា ករណីពុលស្រាថ្នាំបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងកំពុងជួយសង្គ្រោះម្នាក់ខាងលើ សមត្ថកិច្ចបាននិងកំពុងបន្តស្រាវស្រាវដើម្បីរកមូលហេតុពិត។ បច្ចុប្បន្នសពបុរសរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកកាន់លំនៅឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Post a Comment