Header Ads

ចប់ហើយ លោក ដូណាល់ ត្រាំ ដោយសារតែ តារាភាពយន្ត​សិចមួយនេះ ចេញមកនិយាយចំៗម៉ង

​តារាភាពយន្ត​សិច នាង ស្ត​មមី ដា​នី​ញែ​ល (Stormy Daniels) ដែល​ធ្លាប់​អះអាងថា​នាង​ធ្លាប់​មានអីៗ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ជាង​មួយ​ទសវត្សរ៍​មុន ឥឡូវនេះ មាន​សេរីភាព​ពេញលេញ​ក្នុងការ​រៀបរាប់​រឿងរ៉ាវ​របស់​នាង​បាន​ហើយ​។​


​អ្នកគ្រប់គ្រង​របស់​ដា​នី​ញែ​ល លោកស្រី ជី​ណា រ៉ូ​ឌ្រី​ហ្គេ​ស (Gina Rodriguez) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា បន្ទាប់ពី​មេធាវី​ឯកជន​ម្នាក់​របស់លោក​ត្រាំ​បាន​លាតត្រដាង​ថា​គាត់​បានចេញ​លុយ​ហៅ​ប៉ៅ​ខ្លួនឯង​ចំនួន ១៣០.០០០ ដុល្លារ​អាមេរិក​ឱ្យទៅ​តារា​សិច​រូបនេះ វា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ដែល​មិនអាច​ទម្លាយ​ជា​សាធារណៈ​ជាមួយ​នាង ដា​នី​ញែ​ល អំពី​បញ្ហា​នេះ​។ ដោយសារតែ​ហេតុនេះ ឥឡូវនេះ​ដា​នី​ញែ​ល​ជឿថា នាង​អាច​និយាយ​អំពី​រឿង​ដេក​ជាមួយ​ត្រាំ​ជា​សាធារណៈ​បាន​ហើយ​។​


​លោកស្រី រ៉ូ​ឌ្រី​ហ្គេ​ស និយាយ​តាមរយៈ​សារ​ធ្វី​ត​ធឺ​ដោយផ្ទាល់​យ៉ាង​ដូច្នេះ “​ចា៎ នាង ស្ត​មមី​ នឹង​និយាយ​រឿងនេះ​” ។ លោកស្រី​រ៉ូ​ឌ្រី​ហ្គេ​ស​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណួរ​អំពី​ថា​តើ​ពេលណា​និង​កន្លែង​ណា​ដែល​នាង​ដា​នី​ញែ​ល​នឹង​និយាយ​ជា​សាធារណៈ​នោះទេ​។​


​ការបង់ប្រាក់​ទៅ​នាង​ដា​នី​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ដ (Stephanie Clifford) ត្រូវបាន​ធ្វើឡើង​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៦ ប៉ុន្តែ​មេធាវី​លោក​ត្រាំ គឺ​លោក ម៉ៃ​ឃើ​ល ខូ​ហិន (Michael Cohen) និយាយថា​គាត់​ពេលនោះ​ធ្វើការ​តែម្នាក់ឯង ដូច្នេះ​វា​មិនមែនជា​ការចំណាយ​រប​ស់​យុទ្ធនាការ​ទេ​។​ ​លោក​ខូ​ហិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១៣​កុម្ភៈ​ថា “​ទាំង​អង្គការ​ត្រាំ និង​យុទ្ធនាការ​ត្រាំ​មិនមែនជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ជាមួយ​លោកស្រី​គ្លី​ហ្វ​ហ្វ​ត​នោះទេ​ហើយ​គ្មាន​ភាគី​ណាមួយ​សងលុយ​ខ្ញុំ​វិញ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ទេ​” ។​


​នាង​ដា​នី​ញែ​ល​ត្រូវបាន​ដកស្រង់​សម្តី​ដោយនិយាយ​នៅក្នុង​បទសម្ភាសន៍​ឆ្នាំ ២០១១ ជាមួយ​ទស្សនា​វ​ដ្តី In Touch Weekly ថា នាង​ធ្លាប់​រួមភេទ​ជាមួយ​លោក​ត្រាំ បន្ទាប់ពី​ពួកគេ​បាន​ជួបគ្នា​នៅក្នុង​ការប្រកួត​កីឡាវាយកូនគោល​នៅ Lake Tahoe ក្នុង​ឆ្នាំ ២០០៦​។​ ​លោក​ត្រាំ​បាន​បដិសេធថា​មិនមាន​ទំនាក់ទំនង​អី​ជាមួយ​នាង​ដា​នី​ញែ​ល​ទេ​។​


​កាសែត Wall Street Journal បាន​រាយការណ៍​ជា​លើកដំបូង​កាលពី​ខែមករា ២០១៨ ថា មេធាវី​របស់លោក ត្រាំ គឺ លោក ម៉ៃ​ឃើ​ល ខូ​ហិន បាន​បង់ប្រាក់​ចំនួន ១៣០.០០០ ដុល្លារ​ឱ្យទៅ​នាង​ដា​នី​ញែ​ល​ក្នុង​ឆ្នាំ ២០១៦ ជា​ឆ្នាំ​ដែល​លោក​ត្រាំ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​៕





























ប្រភព៖ រស្មីកម្ពុជា

No comments