Update ក្តៅៗ!!! រន្ធត់ណាស់លោកអើយ អតីតសិស្សដែលគេដេញចេញពីសាលា បានយកកាំភ្លើងបាញ់សម្លាប់សិស្ស១៧នាក់ (មានវីដេអូ)
(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោចណាស់ ១៧នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ ដ៏អាក្រក់មួយនៅឯវិទ្យាល័យមួយកន្លែងស្ថិតនៅទីក្រុង ផាកឡេនដ៍ (Parkland) នៃរដ្ឋផ្លូរីដា (Florida) ជាការសម្លាប់រង្គាលដ៏ធំបំផុតនៅដើមឆ្នាំ២០១៨ និងចំថ្ងៃទិវានៃសេចក្ដីស្រឡាញ់ Valentines Day។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប៉ូលិសនៅក្នុងតំបន់ ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមាន ឈ្មោះ Nikolaus Cruz អាយុ ១៩ឆ្នាំ និងជាអតីតសិស្សសាលាម្នាក់ត្រូវបានគេបណ្ដេញចេញ។ ប៉ូលិសអាមេរិកបានបន្ថែមទៀតថា ជនសង្ស័យរូបនេះ បានប្រើប្រាស់កាំភ្លើងវែងមួយដើម បាញ់ប្រហារនៅខាងក្រៅសាលារៀនដោយសម្លាប់មនុស្ស ០៣នាក់ ហើយបន្ទាប់មកទើប រូបគេចូលបាញ់សម្លាប់មនុស្ស ១២នាក់ នៅក្នុងសាលារៀន ខណៈមនុស្ស ០២នាក់ បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា បើតាមប៉ូលិសអាមេរិក មនុស្ស ១៧នាក់ ក្នុងនោះមានទាំងជនសង្ស័យឈ្មោះ Cruz ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ មុននឹងបញ្ជូនទៅឃុំខ្លួនបន្ត។ ម្យ៉ាងវិញទៀត ការបាញ់ប្រហារនេះ គឺជាការបាញ់ប្រហារដ៏ប្រល័យបំផុតកើតមាននៅគ្រឹះស្ថានអប់រំគិតចាប់តាំងពីឆ្នាំ២០១២មក ដែលកាលណោះសិស្សសាលា ២០នាក់ ត្រូវខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់នៅឯសាលារៀនមួយ ក្នុងរដ្ឋ ខុនណិចធីខាត់ (Connecticut) និងបន្ទាប់ពីការបាញ់ប្រហារក្នុងទីក្រុង Las Vigas កាលពីឆ្នាំ ២០១៧ ដែលបណ្ដាលឱ្យមនុស្ស ៥៨នាក់ស្លាប់៕

Post a Comment