មិនត្រឹមតែស្អាតណាស់ទេលោកអើយ ហើយស៊ីសាំងតែ ២លីត្រ/១០០គម ទៀត (មានវីដេអូ)
សមាជិកទី ៣ នៃគ្រួសារ BMW ត្រកូល “i” គឺ i8 Roadster នឹងដាក់លក់នៅសហរដ្ឋអាមេរិក នាប៉ុន្មានសប្តាហ៍ខាងមុខនេះ។ BMW i8 Roadster ស៊េរីថ្មីនេះនឹងមានតម្លៃចាប់ពី ១៦៤ ២៩៥ ដុល្លារឡើងទៅនៅលើទីផ្សារបរទេស ក្នុងនោះរាប់បញ្ចូលទាំងថ្លៃឈ្នួលដឹក ឬ ថែមប្រហែល ២០ ០០០ ដុល្លារទៀតសម្រាប់ប្រភេទបើកដំបូល។
ជាមូលដ្ឋាន វាមានលក្ខណៈដូចគ្នាស្ទើរតែទាំងស្រុងទៅនឹង BMW i8 Coupe ដោយប្រើតួខ្លួនអាលុយមីញ៉ូម ជាមួយ Carbon-Fiber។
BMW i8 Roadster នេះប្រើប្រាស់ម៉ាស៊ីនប្រភេទ Plug-in Hybrid ជាមួយនឹងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង និងម៉ូទ័រអេឡិចត្រូនិច។ វាបង្កើតកម្លាំងបាន ៣៧៤ សេះ ដែលអាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ ប្រើពេលត្រឹមតែ ៤,៤ វិនាទីប៉ុណ្ណោះ។ ចំពោះល្បឿនអតិបរិមាវិញ វាអាចរត់បាន ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយនឹងការដំឡើងកញ្ចប់ថ្ម ពី ២០ អំពែរម៉ោង ទៅ ៣៤ អំពែរម៉ោង និង ពី ៧,១ គីឡូវ៉ាត់ ទៅ ១១,៦ គីឡូវ៉ាត់ វានឹងអាចធ្វើដំណើរដោយប្រើម៉ូទ័រអគ្គិសនីបានចម្ងាយ ៥៣ គីឡូម៉ែត្រ ក្នុងល្បឿនរហូតដល់ ១០៥ គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង បើបើកក្នុង eDrive Mode។
សូមបញ្ជាក់ថា BMW i8 Roadster នេះស៊ីសាំងតិចបំផុត ពោលគឺត្រឹមតែ ២,១ លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ហើយប្រើពេលតែ ១៥ វិនាទីប៉ុណ្ណោះ សម្រាប់បើក និងទម្លាក់ដំបូល ហើយអាចបើក ឬ ទម្លាក់ដំបូលនៅល្បឿនដល់ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Post a Comment