Header Ads

រឿងបែបក្តៅសាច់២ បានកើតឡើង ដោយទទួលលទ្ធផលសឹងនឹកស្មានមិនដល់ដូចគ្នា

កាលពីពេលថ្មីៗនេះ ប្រហែលជាអ្នកតាមដានព័ត៌មានជាច្រើនបានដឹងរួចមកហើយ ទាក់ទងរឿងដែលទើបនឹងកើតឡើង ដោយរឿងទាំងពីរនេះផ្ទុះខ្លាំង រហូតដល់មានការស៊ែរជាបន្តបន្ទាប់ និងមានការ comment ជាច្រើនផងដែរ ដោយរឿងទី១ទាក់ទង កន្លែងបញ្ចាំងកុន «HOME CINEMA» មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន និងរឿងមួយទៀតទាក់ទង ខារ៉ាអូខេ COLOSO ដែលមាន​នារី​ស្រស់​ស្អាត​ម្នាក់​រាំ​ស្រាត​ល្វែង​លើ បញ្ចេញ​សុដន់ និង​សាច់​សខ្ចី ដោយមាន​បុរស​ម្នាក់​ឈរ​អោប​ពីក្រោយ។ ខាងក្រោមនេះនឹងរៀបរាប់លម្អិតនូវសាច់រឿងទាំងពីរ៖


១. កន្លែងបញ្ចាំងកុន «HOME CINEMA»៖ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយនគរបាលមូលដ្ឋាន ដឹកនាំដោយតំណាងអយ្យការ បានចុះទៅត្រួតពិនិត្យ និងបិទចោលតែម្តង ទីកន្លែងបញ្ចាំងកុន «Home Cinema» ស្ថិតនៅផ្ទះលេខ S-32 ផ្លូវស៊ីលវ័រ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយរកឃើញភាពមិនប្រក្រតីនៅក្នុងបន្ទប់ មានដាក់សុទ្ធតែ ពូកដេកទៀត ដែលអាចឲ្យអ្នកចូលមើលកុន អាចប្រព្រឹត្តសកម្មភាពអ្វីផ្សេងៗបាន។


អធិការរងនគរបាលខណ្ឌចំការមន លោក ហ៊ាង ថារ៉េត បានឲ្យដឹងថា ប្រតិបត្តិការចុះបិទទីតាំងបញ្ចាំងកុននេះ គឺបន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោកស្រី កែវ សុគន្ធា។ បើតាមការបញ្ជាក់ពីលោក ហ៊ាង ថារ៉េត «ទីតាំងបញ្ចាំងកុននេះ គឺមានភាពមិនប្រក្រតី ដោយវាចម្លែកត្រង់ថា មិនមានកៅអីសម្រាប់ អង្គុយមើលទេ ប៉ុន្តែគេបែរជាដាក់គ្រែពូកសម្រាប់មនុស្សពីរនាក់ដេកមើលទៅវិញ»។


២. ខារ៉ាអូខេ COLOSO៖ ខារ៉ាអូខេ​មួយ​កន្លែង ដែល​មាន យីហោ Coloso (កូ​លូ​សូ) ទីតាំង​ផ្លូវ៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ សម្រេច​ឲ្យ​បិទ​ទ្វារ ជា​បណ្ដោះអាសន្ន ក្រោយ​បែក​ធ្លាយ មាន​នារី​បម្រើការ ក្នុង​ខារ៉ាអូខេ​មួយ​នេះ បញ្ចេញ​ចង្វាក់​រាំ ដោះ​សម្លៀក​បំពាក់។


នៅ​វេលា​ម៉ោង ៩​យប់ ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ចម្រុះ​រដ្ឋបាល ខណ្ឌ​ចំការមន ដឹកនាំ​ដោយ​លោក​ស្រី កែវ សុគន្ធា ព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ​ចំការមន និង​លោក​ស្រី គឹម វណ្ណា ប្រធាន​ការិយាល័យ ទេសចរណ៍​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ពិនិត្យ​ទីតាំង ខារ៉ាអូខេ​ខាងលើ ក្រោយ​វីដេអូ​មួយ ត្រូវ​បាន​ចែកចាយ ពាសពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​បណ្តាញ​ផ្ញើសារ​ អេឡិចត្រូនិក​ជាច្រើន។


ក្រោយពី​បាន​ចុះ​ពិនិត្យ​សួរ​នាំ និង​ធ្វើ​កំណត់​ហេតុ ចូលរួម​ជាមួយ​ក្រុម​ការងារ ចម្រុះ​រួចរាល់ លោកស្រី​ព្រះរាជអាជ្ញា​រង​ បាន​សម្រេច បិទ​បន្ទប់​ខារ៉ាអូខេ ចំនួន ៣៤​បន្ទប់ ចាប់ពី​ម៉ោង ២៣​គត់ យប់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ក្រុម​ការងារ​ចុះ​ត្រួត​ពិនិត្យ​បាន​បញ្ជាក់​ថា ការ​ចុះ​ធ្វើ​កំណត់​ហេតុ នៅ​បន្ទប់ ខារ៉ាអូខេ ចំនួន ៣៤ បន្ទប់​នេះ ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១:៣០នាទី ឆ្លង​ចូល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨៕





















No comments