មាននរណាគេចង់សាកអត់ ឡូយណាស់? រថយន្តម៉ាក Toyota Coms EV ដែលប្រើអាគុយ មកដល់ខ្មែរក្តៅៗ (មានវីដេអូ)
រថយន្តអាគុយម៉ូដែល Toyota Coms EV បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជា តាមរយៈការនាំចូលរបស់ហាងលក់មួយឈ្មោះ Seyha Store មានទីតាំងនៅទីក្រុងភ្នំពេញ ដែលទើបតែបង្ហោះលក់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមើលទៅពិតជាឡូយមែនទែន ជាមួយការរចនាទាំងខាងក្នុង និងខាងក្រៅ។ ក្នុងនោះផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺរថយន្តមួយនេះប្រើអាគុយតែម្តង ដែលយើងអាចងាយស្រួលក្នុងការសាកតាមរយៈចរន្តអគ្គិសនី បានគ្រប់ពេលវេលា។ មួយវិញទៀតរថយន្តមួយនេះជួយកាត់បន្ថយការបំផុលបរិស្ថានផងដែរ។
រថយន្តអាគុយដែលជាស៊េរីឆ្នាំ ២០១៣ ជំនាន់ទីមួយនេះ អាចបើកបរបានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ពេលសាកបំពេញម្ដងៗ និងមានល្បឿនអតិបរមា ៦០,៣ គ.ម/ម៉។ រថយន្តអាគុយនេះមានទំហំតូច អាចផ្ទុកមនុស្សបានត្រឹមម្នាក់ប៉ុណ្ណោះ និងមានឃ្លុបដាក់ឥវ៉ាន់ដែលមានទំហំធំគួរសម។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់នូវព័ត៌មានរបស់រថយន្តមួយនេះ សូមទស្សនាវីដេអូរបស់គាត់បានពន្យល់ដូចខាងក្រោមនេះ៕

Post a Comment