ចៃដន្យហូបការជួបគ្នា!!! ឃើញមុខភ្លាម ទ្រាំអត់បាន ដាក់មួយចានរហូតដល់បែកក្បាលចេញឈាម
បុរស២នាក់ដែលធ្លាប់មានទំនាស់រឿងចាស់ជិតមួយឆ្នាំហើយនោះ ចៃដន្យហូបការនៅកោះពេជ្រ ជួបគ្នាគ្រាន់តែមើលមុខភ្លាម ទាញចានចង្កឹះវាយអស់ម៉ាចាស់ដៃ បណ្តាលឲ្យរងបួសបែកក្បាលហូរឈាម រួចរត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ស្ថិតនៅចំណុចអគារមង្គលការទីក្រុងកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
បច្ចុប្បន្នជនបង្កខាងលើ ត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនខ្លួនតាមរ៉ឺម៉កកង់បី យកទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
មុនដំបូងឡើយ រូបគាត់ធ្លាប់ជួលរថយន្តរបស់ជនបង្កដើម្បីរត់តាក់ស៊ី តែក្រោយមកក៏បានសុំឈប់ ដោយពុំមានជំពាក់លុយជនបង្កនោះទេ រួចក៏សន្សំលុយបានខ្លះ និងចងការគេយកលុយមកទិញបានរថយន្តមួយគ្រឿង ដើម្បីប្រកប មុខរបរ រត់តាក់ស៊ីម៉ែត្រដដែល ។ ដោយឡែក ថៅកែតាក់ស៊ីម៉ែត្រផ្សេងធ្លាប់ស្គាល់គ្នា បានប្រាប់ការក៏មកហូបការនៅកោះពេជ្រ ហើយបានជួបនឹងថៅកែចាស់ ដែលធ្លាប់ជួលឡានរបស់គាត់រត់តាក់ស៊ី ដោយគាត់អង្គុយតុផ្សេងពីគ្នា តែដោយក្រឡេកមើលមុខគ្នាមួយភ្លែត រួចបានងៀកមកវិញ ហូបមិនទាន់បានស្រួលផងនោះ ស្រាប់តែជនបង្កជាថៅកែចាស់រូបនោះ បានដើរមកពីក្រោយវាយមួយកូនចានចង្កឹះចំក្បាល បែកហូរឈាមជោគអាវតែម្ដង ត្រូវបានអ្នកហូបការជាមួយគ្នាជួយឃាត់។
ចំណែកជនបង្កបានឲ្យក្រុមអ្នកយកព័ត៌មានដឹងថា ជនរងគ្រោះរូបនោះ ពីមុនជួលរថយន្តរបស់គាត់រត់មែន ក្រោយមកបានឈប់ពីកន្លែងគាត់ ហើយបានបបួលកូនចៅរបស់គាត់ផ្សេងទៀត ឲ្យឈប់ជួលរត់រថយន្ត និងណែនាំទៅជួលកន្លែងផ្សេង ក៏មានទំនាស់នឹងគ្នាបន្តិចបន្តួច ស្រាប់មានថ្ងៃមួយបានណាត់រូបគាត់មកវាយគ្នានៅជ្រោយចង្វារ តែរូបគាត់មិនទៅមិនដឹងជាថ្ងៃកើតហេតុនោះ កូនចៅចាស់ជាជនរងគ្រោះនោះ គេប្រាប់ការដែរសោះ ធ្វើឲ្យគុំយូរក៏យកចានចង្កឹះវាយតែម្ដង។

ជនរងគ្រោះមានឈ្មោះ តាំង ស៊ីថា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរត់ឡានតាក់ម៉ែត្រ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ ចំណែកជនបង្កមានឈ្មោះ ខេ ណាញ ហៅ អ៊ាង ហេង អាយុជាង៣០ឆ្នាំ មុខរបរជាថៅកែក្រុមហ៊ុនតាក់ស៊ីខ្មែរ (TAXI-KHMER) ស្នាក់នៅផ្លូវ១០៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

Post a Comment