ល្បីទៀតហើយ!!!! សេដ្ឋីចិនវ័យក្មេង ទិញ Rolls-Royce ម្តង ៣០គ្រឿងតែ យកទៅប្រើអញ្ចឹងសោះ (មានវីដេអូ)
សហប្រធានក្រុមហ៊ុន The 13 Holdings Limited និងជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លោក Stephen Hung បានបញ្ជាទិញ BESPOKE ROLLS-ROYCE PHANTOMS ប្រភេទរថយន្តកុម្ម៉ង់ពិសេស ចំនួន ៣០ គ្រឿងសម្រាប់ប្រើនៅសណ្ឋាគារ។
ROLLS-ROYCE PHANTOMS ទាំង ៣០ គ្រឿងបានដឹកជញ្ជូនរួចរាល់ពីរោងចក្រ Rolls Royce ប្រទេសអង់គ្លេស ទៅកាន់សណ្ឋាគារ The 13 នៅម៉ាកាវ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Rolls Royce នេះជាការកុម្ម៉ង់ទិញដ៏ច្រើនលើសលប់លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ Phantom ទាំង ៣០ គ្រឿងដែលជាប្រភេទរថយន្តតួវែងនេះ ផលិតដោយដៃ ដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយលោក Stephen Hung។ ពណ៌វារចនាទៅតាមសណ្ឋាគារ The 13 ហើយក្នុងនោះមានរថយន្តពីរគ្រឿង មានពណ៌ “មាស”។
ផ្ទៃខាងក្រៅរបស់រថយន្ត Phantom នីមួយៗមានពណ៌ក្រហម បង្កើតតាមរូបមន្តពិសេស ដាក់ឈ្មោះថា “Stephen Red”។ វាត្រូវអភិវឌ្ឍទៅតាមលក្ខខណ្ឌរបស់លោក Stephen Hung ឲ្យស៊ីគ្នាជាមួយម៉ូដមួយចំនួនរបស់សណ្ឋាគារ The 13។
លើសពីនេះ គំនូសឆ្នូតចំហៀងភ្លោះពណ៌មាសគូសដោយដៃ អមនឹងគំនូររូប The 13 ក៏ត្រូវរចនាលើរថយន្ត Rolls-Royce ទាំងនោះដែរ ។ ថាសកងរថយន្តទំហំ 21” ក៏ត្រូវបានរចនាជាពណ៌ក្រហម “Stephen Red” ផងដែរ។ នៅក្នុងចំណោមរថយន្ត Phantom ទាំងនោះ មានពីរគ្រឿងមានពណ៌មាស ដែលនឹងត្រូវរក្សាទុកសម្រាប់ភ្ញៀវពិសេសប្រើប្រាស់។
រថយន្តនីមួយៗមានទេវរូប Spirit of Ecstasy និងគ្រឿងរំលេចផ្ទៃខាងក្នុងពណ៌មាស ក៏ដូចជាផ្លាកសញ្ញា Rolls-Royce ដាំត្បូងថែមទៀតផង។ បន្ថែមលើនេះថ្នាំពណ៌ “Stephen Red” ដែលបានប្រើជាមួយនឹងរថយន្ត Phantom “ពណ៌មាស” បង្កប់កម្ទេចមាសល្អិតៗពិតៗ។ ចំណែកឯនាឡិកាត្រូវបានរចនាឡើងដោយមានការសហការជាមួយនឹងកំពូលក្រុមហ៊ុនគ្រឿងអលង្ការ Graff ថែមទៀតផង៕

Post a Comment